អ្នកជួញដូរ និង​ចែកចាយ​គ្រឿងញៀន​៥​នាក់​ជា​ម្ចាស់​ម៉ាស៊ីន និង​ជា​កម្ម​ករលួច​ជ្រៀក​ឈើ​ខុសច្បាប់​១​កន្លែង នគរបាល​ចាប់ខ្លួន​ដកហូត​ថ្នាំញៀន​បាន​១៦​កញ្ចប់ កាំភ្លើង​កែឆ្នៃ​៤​ដើម

​ខេត្តកំពង់ឆ្នាំង​៖ ជនល្មើស​ជា​អ្នក​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់ ដែលជា​ម្ចាស់​ម៉ា​ស៊ី ន​និង​ជា​កម្មករ​ជ្រៀក​ឈើ​លួចលាក់​ខុសច្បាប់​១​កន្លែង ដោយ​ដកហូត​បាន​កាំភ្លើង​កែឆ្នៃ​បាញ់​គ្រាប់កង់​៤​គ្រឿង ថ្នាំញៀន​ម៉ា​ទឹក​ក​ចំនួន​១៦​កញ្ចប់​ធំ និង​តូច រឹបអូស​ម៉ាស៊ីន​ជ្រៀក​ឈើ​លួចលាក់​១​គ្រឿង ឈើ​ជ្រៀក​រួច​៦៧​សន្លឹក និង​ឈើមូល​៥៥​ដើម​។ ការបង្ក្រាប​បទល្មើស​ខាងលើនេះ បានធ្វើ​ឡើង​នៅ​ម៉ោង​៣​និង​៤៥ ដល់​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ នៅ​ចំ​ណុ​ចពេជ​ជោរ ក្នុងភូមិ​ដំណាក់​ខ្លុង ឃុំ​គ្រាំង​ស្គារ ស្រុក​ទឹកផុស​។ ក្នុងករណីនេះ​នគរបាល​៣​នាក់ ក៏បាន​រង​របួល​ស្រាល ដោយសារ​ជនល្មើស​តដៃ​ផងដែរ​ទំរាំ​ចាប់ខ្លួន​ពួកគេ​បាន​។​

​លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទិ​២៤ ខែមករា ឆ្នាំ​២០១៦​នេះ​ថា​៖ ជន​ល្មើ​ល​ទាំង​៥​នាក់​នោះ​មាន​៖ ១.​ឈ្មោះ ស៊ីម អឿន អាយុ​២៤​ឆ្នាំ ជា​អ្នកជួញដូរ​ថ្នាំញៀន និង​ជា ម្ចាស់​ម៉ាស៊ីន​ជ្រៀក​ឈើ​ខុសច្បាប់ ២.​ឈ្មោះ ស៊ីម អាយុ​២២​ឆ្នាំ ជា​ប្អូនបង្កើត និង​ជា​អ្ន​ចែកចាយ​ថ្នាំញៀន​( ២​នាក់​បងប្អូន​នេះ​ជា​អ្នក​តដៃ​វាយបក​មក​សមត្ថកិច្ច​ក្នុងពេល​ចាប់ខ្លួន ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​ដៃ ) ៣.​ឈ្មោះ ជួន ចែត អាយុ​២២​ឆ្នាំ ៤.​ឈ្មោះ ស៊ី ឡយ អាយុ​២៧​ឆ្នាំ ៥.​ឈ្មោះ ស៊ីម សារ៉ុន អាយុ​៣២​ឆ្នាំ​​ពួកគេ​ជា​កម្មករ​ស៊ីឈ្នួល​អារឈើ រស់នៅ​ក្នុងភូមិ​ដំណាក់​ខ្លុង ឃុំ​ក្រាំង​ស្គារ​។​
​ ​

​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង​នគរបាល​ស្រុក និង​នគរបាល​ខេត្ត​​ខេត្ត​ចំនួន​២០​នាក់ ដឹកនាំ​ដោយ​លោក គឹម សារ៉េត នាយរង​ការិយាល័យ​ក​ណ្តា​ល​ប្រឆាំង​បទល្មើស​នៃ​ស្ន​​ង​ការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​។ វត្ថុតាង​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១៥​កញ្ចប់​តូច​(​ដោយ ក្នុង​១​កញ្ចប់​តូច​គេ​លក់​ចេញ​តម្លៃ​ពី​៦​ម៉ឺន​រៀល ទៅ​៨​ម៉ឺន​រៀល និង​១​កញ្ចប់​ធំ ស្មើនឹង​១៥​កញ្ចប់​តូច និង​ដកហូត​កាំភ្លើង​កែឆ្នៃ​៤​ដើម​បាញ់​គ្រាប់កង់​។ នៅក្នុង​កិច្ច​បង្ក្រាប​នេះ នគរបាល​ស្រុក​ទឹកផុស និង​នគរបាល​ខេត្ត​ចំនួន​៣​នាក់​បាន​រងរបួស​បែ​កដៃ​ជើង​ស្រាល ដោយសារ​ជនល្មើស​២​នាក់​បងប្អូន​បាន​វាយ​តដៃ​។​
​ ​

​ដោយឡែក​បទល្មើស​ព្រៃឈើ​ដកហូត​បាន​ម៉ាស៊ីន​ជ្រៀក​ឈើ​១​គ្រឿង ជើង​រៃ​ម៉ាស៊ីន​១​កំ​ប្លេ ឈើ​រត​ជ្រៀក​រួច​ប្រវែង​៥​ម៉ែត្រ​ចំនួន​៦៧​សន្លឹក និង​ឈើមូល​ចុង​ទំហំ​១​តឹក​ចំនួន​៥៥​ដើម​។ វត្ថុតាង​នេះ​ត្រូវ បាន​លោកនាយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត កសាង​សំណុំរឿង​តាម​និតិ​វិ ធី ប្រគល់អោយ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។ ជនល្មើស​ទាំង​៥​នាក់​រួម និង គ្រឿងញៀន​ជា​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ទឹកផុស បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល ខេត្ត ដើម្បី​កសាង​សំណុំ​រឿ​បន្ថែម​តាម​និតិ​វិធី ហើយ​បញ្ជូន​ខ្លួន​ទៅកាន់ សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ជំនុំ​ជំ​រះ ផ្ទ​ន្ទា​ទោស​តាមផ្លូវ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​​KA-25-01-2016-19-09 KA-25-01-2016-19-10 KA-25-01-2016-19-11