ឃាត់ខ្លួននារីរូបស្រស់ ជេរប្រមាថ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា តាមរយៈ Facebook

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ ត្រូវបានកម្លាំង នគរបាល នៃនាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ នៅម៉ោងប្រមាណ ៨៖៣០នាទី ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីជេរប្រមាថ រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក។

មន្រ្តីនគរបាល បានឲ្យដឹងថា ស្រ្តីរូបនេះត្រូវបា កម្លាំងនគរបាល នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឃាត់ខ្លួនភ្លាមៗ ក្រោយពីបាន ប្រើពាក្យប្រមាថ មិនសមរម្យទៅលើសម្តេចតេជោ ហ៊ុន សែន រូបនិងកាត់តរូបង្ហោះក្នុង បណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក នៅព្រឹកថ្ងៃទី២៥ ខែមករានេះ នគរបាលនៅមិនទាន់ បញ្ជាក់អត្តសញ្ញាណ នារីរូបនេះនៅឡើយនោះទេ ពោលរង់ចាំការសាកសួរនាំ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ឃាត់ខ្លួននារីរូបស្រស់ ជេរប្រមាថ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា តាមរយៈ Facebook
ឃាត់ខ្លួននារីរូបស្រស់ ជេរប្រមាថ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា តាមរយៈ Facebook

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត