ស្រាបៀរ Corona ធ្វើការចាប់រង្វាន់ ជូនគូស្វាមីភរិយា ថ្មោងថ្មី ដើម្បីឈ្នះរង្វាន់ដំណើរកំសាន្ត

ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសំខាន់ៗក្នុងប្រទេស ភ្ញៀវកិត្តិយស អ្នកចែកចាយបន្ត លក់ដុំ លក់រាយ ស្រាបៀរ Corona បានចូលរួមធ្វើជាសាក្សី ក្នុងកម្មវិធីចាប់រង្វាន់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ដើម្បីស្វែងរកគូស្វាមីភរិយា ២គូដែលមានសំណាង និងទើបតែរៀបអាពាហ៍ពិពាហ៍ នាពេលថ្មីៗនេះ។ Corona បានធ្វើការចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីប្រូម៉ូសិន អាពាហ៍ពិពាហ៍ ២០១៥-២០១៦ បន្ទាប់ពីកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍ របស់ស្រាបៀរ Corona បានដំណើរការ​៣ខែ  ហើយមានគូស្វាមីភរិយា ជាច្រើនគូបានជ្រើសរើសស្រាបៀរ Corona ដើម្បីទទួលភ្ញៀវក្នុងឱកាសពិសេស របស់ពួកគាត់។

គូស្វាមីភរិយាដែលនឹងឈ្នះរង្វាន់ ធំគឺដំណើរកម្សាន្តវិស្សមកាល VIP នាមាត់សមុទ្ររយៈពេល២យប់ នៅសណ្ឋាគារលំដាប់ផ្កាយ៥ ដាវ៉ាសាម៉ុយ ប្រទេសថៃ ដោយធ្វើដំណើរតាម ជើងហោះហើរលំដាប់  Business Class រង់ចាំស្វាគមន៏ដោយរថយន្តទំនើប សម្រួលអារម្មណ៏ Spa ជាមួយធម្មជាតិ ទទួលទានអាហារ ដ៏រ៉ូមេនតិកនាមាត់សមុទ្រ និងផ្តិតយករូបភាព ចងក្រងអនុស្សាវរីយ៍ ដោយអ្នកឯកទេស រួមនឹងទឹកប្រាក់បន្ថែម ២០០០ដុល្លារ និងរង្វាន់បន្ទាប់ទឹកប្រាក់ ១០០០ដុល្លារ សម្រាប់គូស្វាមីភរិយា មួយគូផ្សេងទៀត។

ស្រាបៀរ Corona ធ្វើការចាប់រង្វាន់ ជូនគូស្វាមីភរិយា ថ្មោងថ្មី ដើម្បីឈ្នះរង្វាន់ដំណើរកំសាន្ត

គូស្វាមីភរិយាដែលរៀបមង្គលការ នាពេលថ្មីៗនេះ និងបានជាវស្រាបៀរ Corona ជាស្រាបៀរលំដាប់កំពូលដើម្បីទទួលភ្ញៀវក្នុងថ្ងៃពិសេស របស់ពួកគាត់ ហើយនាពេលនេះពួកគាត់ មានឱកាសឈ្នះរង្វាន់ ដ៏ពិសេសថែមទៀត។

លោក ជឹង ម៉េងគ្រុយ ជាប្រធានគ្រប់គ្រងទីផ្សារ ស្លាកសញ្ញាស្រាបៀរ Corona ប្រចាំប្រទេសកម្ពុជា ​បានមានប្រសាសន៍ថា "នេះជាលើកទី១ សម្រាប់ក្រុមហ៊ុនស្រាបៀរ Corona កម្ពុជាដែលមានសំណាង និងកិត្តិយសដោយមានឱកាសបានផ្តល់រង្វាន់ ជូនគូស្វាមីភរិយាថ្មី ដែលមានសំណាងបំផុត១គូ ទៅចូលរួមធ្វើដំណើរកម្សាន្តលើកោះសាម៉ុយ ប្រកបដោយលំដាប់ VIP"។​

គូស្វាមីភរិយាដែលឈ្នះរង្វាន់មានរាយនាមដូចខាងក្រោម៖

អ្នកឈ្នះរង្វាន់ធំដំណើរកម្សាន្ត ក្រេបទឹកឃ្មុំ រួមជាមួយនិង ទឹកប្រាក់​២០០០ដុល្លារ

​            លោក ជា ពិសិដ្ឋនរះ​  និងអ្នកនាង សុខ សុផាណា​ មកពីក្រុងព្រះសីហនុ ទូរស័ព្ទលេខ ០១២​ ៨៨៤ ៨២៨

អ្នកឈ្នះរង្វាន់ទី ២ (១០០០ដុល្លារ)​

​​​​​​​​            លោក ដួង វិចិត្រ និងអ្នកនាង អ៊ុំសូដាលីន មកពី ខេត្តសៀមរាប ទូរស័ព្ទលេខ ០១៧ ៧២១ ៧០០

អ្នកពិធីការដែលឈ្នះរង្វាន់ មានរាយនាម ដូចខាងក្រោម៖

អ្នកឈ្នះរង្វាន់ធំស្រាបៀរ Corona ៣០កេស

​            លោក ហោ ប៊ុនទ្បេង ទូរស័ព្ទលេខ ០១២ ៥៥៥ ៥៥២

អ្នកឈ្នះរង្វាន់ទី ២ ស្រាបៀរ Corona ២០កេស

​​​​​​​​            លោក ចែម សេរី ទូរស័ព្ទលេខ ០១២ ៦៨៧ ៣០៨

នៅមានឱកាសឈ្នះដំណើរកម្សាន្ត ក្រេបទឹកឃ្មុំ ម្តងទៀតសម្រាប់ស្វាមីភរិយា មួយគូផ្សេងទៀត ពីស្រាបៀរ Corona ។ ការចាប់រង្វាន់លើកទី២ នឹងប្រារព្ធធ្វើនៅក្នុងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។

ស្រាបៀរ Corona ធ្វើការចាប់រង្វាន់ ជូនគូស្វាមីភរិយា ថ្មោងថ្មី ដើម្បីឈ្នះរង្វាន់ដំណើរកំសាន្ត
ស្រាបៀរ Corona ធ្វើការចាប់រង្វាន់ ជូនគូស្វាមីភរិយា ថ្មោងថ្មី ដើម្បីឈ្នះរង្វាន់ដំណើរកំសាន្ត
ស្រាបៀរ Corona ធ្វើការចាប់រង្វាន់ ជូនគូស្វាមីភរិយា ថ្មោងថ្មី ដើម្បីឈ្នះរង្វាន់ដំណើរកំសាន្ត

គូស្វាមីភរិយាដែលនឹង មានគម្រោងរៀបអាពាហ៍ពិពាហ៍ នៅប៉ុន្មានខែខាងមុខ ដោយគ្រាន់តែជាវស្រាបៀរ Corona មកទទួលភ្ញៀវក្នុងពិធីពិសេស ជាមួយគ្រួសារ មិត្តភក្តិ នឹងមានឱកាសឈ្នះ ដំណើរកម្សាន្តក្រេបទឹកឃ្មុំ ដ៏ប្រណីតទៅកាន់កោះសាម៉ុយ រួមជាមួយទឹកប្រាក់បន្ថែម ២០០០ដុល្លារ។

ជាវស្រាបៀរ Corona កាន់តែច្រើន​ ឱកាសទទួលបានរង្វាន់ក៏កាន់តែច្រើន។ ដោយជាវស្រាបៀរ Corona ២៥-៣០កេស ថែមជូន១កេស និងប័ណ្ណផ្សងសំណាង ១សន្លឹក និងអ្នកសេវាចាប់ទឹកកក ៤នាក់ ជាវពី៣៦-៥០កេស ថែមជូន២កេស ប័ណ្ណផ្សងសំណាង២សន្លឹក និងអ្នកសេវា ចាប់ទឹកកក៨នាក់។

ព័ត៌មានលំអិតសូម ទូរស័ព្ទមកលេខ ០៧០ ៨៨៨ ៥០៨ ឬមើលការផ្សព្វផ្សាយនានា ឬចូលទៅគេហទំព័រ ()។

Corona ស្រាបៀររបស់មិកស៊ិកូ ដែលមានការពេញនិយមបំផុត នៅទូទាំងពិភពលោក។ Corona ជាស្លាកសញ្ញាឈានមុខគេ នៅប្រទេសមិកស៊ិកូ ជាស្រាបៀរលំដាប់ថ្នាក់លេខ៥ នៅលើពិភពលោក និងជាស្រាបៀរមិកស៊ិកកូ ដ៏ពេញនិយមជាសាកល។ ស្រាបៀរ Corona Extra ផលិតជាដំបូងនៅឆ្នាំ ១៩២៥ ក្នុងតំបន់ Cervecería Modelo ទីក្រុងមិកស៊ិកកូ ប្រទេសមិកស៊ិកកូ។ ក្រោយពីដំណើរការ១០ឆ្នាំ Corona បានក្លាយជាស្រាបៀរលក់ដាច់បំផុត នៅមិកស៊ិកកូ និងបច្ចុប្បន្ននៅតែបន្ត លេចធ្លោនៅលើពិភពលោក ដែលជាទីមោទនៈសម្រាប់ជនជាតិមិកស៊ិកកូ។ បច្ចុប្បន្ន Corona គឺផលិតចេញពីរោងចក្រ តែមួយគត់នៅមិកស៊ិកកូ ដែលជាឧត្តមភាពនិង ត្រូវបានប្រជាជាតិនានា រីករាយនៅជុំវិញពិភពលោក។ ត្រូវបានស្គាល់និង មានទំនាក់ទំនងជាមួយឆ្នេរខ្សាច់ និងទីតាំងនានានៅ ក្រៅតំបន់ក្នុងពិភពលោក និម្មិតសញ្ញាដប និងក្រូចឆ្មា ជាស្លាកសញ្ញាដែលត្រូវបានចែកចាយជាង ១០០ប្រទេស។

ក្រុមហ៊ុនអ៊ែតវូត នីហរ័ណ អាហរ័ណ មានបទពិសោធន៍ និងជាដៃគូដ៏មានទំនុកចិត្ត

ដោយត្រូវបានបង្កើតនៅឆ្នាំ ១៩៩៤ ក្រុមហ៊ុនអ៊ែតវូត នីហរ័ណអាហរ័ណ ជាក្រុមហ៊ុនធំបំផុតជាអ្នកចែកចាយស្រា និងស្រាបៀរក្នុងប្រទេសកម្ពុជា ដែលគ្របដណ្តប់ទូទាំង២៤ខេត្តក្រុង និងមានការិយាល័យលក់ចំនួន ១២។ អ៊ែតវូត នីហរណ៍ អាហរណ៍ មានស្លាកសញ្ញាសាកល ជាច្រើនដូចជាស្រាសាំប៉ាញ ស្រាម៉ាកល្បីៗជាច្រើន និងកំពុងតែបន្តពង្រីកសក្តានុពល របស់ខ្លួនឱ្យកាន់តែធំ បន្ថែមទៀត។ ចាប់ពីថ្ងៃទី១ ខែមិថុនា ២០១៥ ក្រុមហ៊ុនអ៊ែតវូតនីហរ័ណអាហរ័ណ បានទទួលសិទ្ធិផ្តាច់មុខ ក្នុងការចែកចាយស្រាបៀរ Corona Extra ប្រចាំប្រទេសកម្ពុជា៕

ស្រាបៀរ Corona ធ្វើការចាប់រង្វាន់ ជូនគូស្វាមីភរិយា ថ្មោងថ្មី ដើម្បីឈ្នះរង្វាន់ដំណើរកំសាន្ត
ស្រាបៀរ Corona ធ្វើការចាប់រង្វាន់ ជូនគូស្វាមីភរិយា ថ្មោងថ្មី ដើម្បីឈ្នះរង្វាន់ដំណើរកំសាន្ត

បញ្ចូលអត្ថបទដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត