តូចចិត្ត​មាន​ជំងឺអេដស៍ និង ​ប្រពន្ធ​រត់ចោល ចងក​សម្លាប់ខ្លួន​

Doliprane TVC

​ភ្នំពេញ : មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់ពី​មាន​បុរស​ចំណាស់​ពិការភ្នែក​ម្នាក់ តូចចិត្ត​ខ្លួន​មាន​ផ្ទុកមេរោគ​អេដស៍ ហើយ​ប្រពន្ធ​បាន​ដាច់ចិត្ត​រត់ចោល​ទៀត ក៏​សម្រេចចិត្ត​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់ទឹក​បានសម្រេច កាលេ​ពី​វេលា​ម៉ោង ៤ និង ៥០ នាទី រសៀល​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ខាងលិច​ផ្សារ​សាមគ្គី ក្នុងភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

តូចចិត្ត​មាន​ជំងឺអេដស៍ និង ​ប្រពន្ធ​រត់ចោល ចងក​សម្លាប់ខ្លួន​

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា បុរស​នោះ​ឈ្មោះ ទុំ ចាន់​តារា អាយុ ៤២ ឆ្នាំ ជា​ជនពិការភ្នែក រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ត្រូវ​ប្រពន្ធ​រត់ចោលរ​យៈ​ពេល​ប្រមាណ ៥ ខែ​កន្លងមកហើយ ហើយ​បន្ទាប់ពី​នោះមក​បុរស​នោះ​ក៏​រស់នៅ​តែម្នាក់ឯង ថែមទាំង​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង ទោះ​គ្រូពេទ្យ​តាម​ភូមិ​ខំ​ព្យាបាល​យ៉ាងណា​ក៏​ពុំជា​ដែរ លុះ​បងប្អូន​នាំទៅ​ពិនិត្យ​ឈាម​ក៏​ប្រទះឃើញ​មាន​ផ្ទុកមេរោគ​អេដស៍ ។

តូចចិត្ត​មាន​ជំងឺអេដស៍ និង ​ប្រពន្ធ​រត់ចោល ចងក​សម្លាប់ខ្លួន​

​ក្រោយពី​ដឹងថា​ខ្លួន​ផ្ទុកមេរោគ​អេដស៍ បានធ្វើឱ្យ​គាត់​មានការ​អស់សង្ឃឹម​យ៉ាងខ្លាំង ម្យ៉ាង​នៅតែ​ម្នាក់ឯង​ផង និង ពុំមាន​អ្នក​មើលថែ​ផង ទើប​យក​ក្រមា​មក​ចងក​ជាប់​ធ្នឹម​ផ្ទះ​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់ទឹក បណ្ដាល​ឲ្យ​ស្លាប់បាត់​ជីវិត​បែបនេះ​តែម្ដង ៕ ( ប្រភព : TV5 )