អាជ្ញាធរ​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​ពង្រឹង​ភូមិ​ឃុំ​មាន​សុវត្ថិភាព ប្រយ័ត្ន​សុខភាព​នឹង​អាកាស​ចុះ​ត្រជាក់​

បន្ទាយមានជ័យ: មន្ត្រី​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បាន​សំណូមពរ​ដល់​បងប្អូន​ប្តេជ្ញា​ពលរដ្ឋ​មូលដ្ឋាន​បន្ត​ស្ម័គ្រចិត្ត​ចូលរួម​សកម្មភាព​មុតមាំ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុងការ​ពង្រឹង​អនុវត្ត​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ បងប្អូន ក៏ត្រូវ​ប្រុងប្រយ័ត្ន បង្ការ​សុខភាព​នឹង​ធាតុអាកាស​ចុះ​ត្រជាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃនេះ​។ នេះ​បើតាម​លោក សួន បវរ អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​

​លោក​អភិបាលរង បាន​ថ្លែង​ទៅកាន់​ពលរដ្ឋ នៅ​ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូរី កាលពី​ថ្ងៃទី​២៤ មករា ឆ្នាំ​២០១៦ ខណៈ​លោក​ដឹកនាំ​មន្ត្រី​ក្រុមការងារ​ខេត្ត ស្រុក ចុះជួយ​សង់ផ្ទះ​ថ្មី ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ជូន​ជន​ជរា ទីទ័លក្រ គ្មាន​ទីពឹង និង​មាន​ជំងឺ គឺ​លោកតា ប៉ាត ឃុ​ត អាយុ ៧៩​ឆ្នាំ លោកយាយ ហែម វ៉ែន អាយុ ៦៩​ឆ្នាំ​នៅ​ភូមិ​ផ្អាវ និង​លោកតា សឺ​ន បួ​យ អាយុ ៧៧​ឆ្នាំ លោកយាយ ចាន់ ធី អាយុ ៥៤​ឆ្នាំ នៅ​ភូមិ​គោ​កប​ល្ល័​ង​នៃ​ឃុំ​នេះ​។​
   
​លោក សួន បវរ និយាយថា "​ដើម្បី​គ្រួសារ ផ្ទះ សហគមន៍​និង​ភូមិ​បងប្អូន​គ្មាន​អំពើចោរកម្ម​លួច​ប្លន់ គ្មាន​ល្បែងស៊ីសង គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ឬ​គ្រោះថ្នាក់​ផ្សេងៗ គ្មាន​អំពើ​ជួញដូរ​មនុស្ស គ្មាន​បទល្មើស​នានា គ្មាន​គ្រឿងញៀន គ្មាន​ក្មេង​ទំនើង​.. សូម​បងប្អូន​ជឿជាក់​លើ​មន្ត្រី​អាជ្ញាធរ​ដែនដី លើ​មន្ត្រី​សមត្ថកិច្ច​កងកម្លាំង​និង​ជំនាញ ហើយ​ត្រូវ​សហការ​ពេញបន្ទុក​ក្នុងការ​អនុវត្ត​ផែន ភូមិ​ឃុំ​មាន​សុវត្ថិភាព​"​។​
 
​លោក​អភិបាលរង ក៏​ទទូច​អោយ​ពលរដ្ឋ​ថែរក្សា​សុខសន្តិភាព សុភមង្គល​ក្នុង​គ្រួសារ​។ សូម​ពលរដ្ឋ​ខិតខំ និង​ប្តូរ​ឥរិយាបថ​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត ដូចជា​ខំ​បង្កបង្កើនផល​ស្រូវ ឬ​ដំណាំ ចិញ្ចឹមសត្វ​អោយអស់​លទ្ធភាព និង​បត់បែន​តាម​តម្រូវការ​ទីផ្សារ​។​
    
​ចំពោះមុខ​បម្រែបម្រួល​អាកាសធាតុ​ចុះ​ត្រជាក់​នេះ លោក​អភិបាលរង​បាន​ណែនាំ​អោយ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ថែទាំ​សុខភាព ហើយ​ទាក់​ទង់​ពិគ្រោះ​យោបល់​នឹង​មន្ត្រី​អាជ្ញាធរ​និង​គ្រូពេទ្យ​នៅ​មូលដ្ឋាន​។​
   សូមបញ្ជាក់ថា តាំងពី​យប់​ថ្ងៃទី​២៣​មករា​ឆ្នាំ​២០១៦​មក អាកាសធាតុ​ក្នុង​ខេត្តបន្ទាយមានជ័យ​ក៏​ដូច​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ឥ​សាន្ត​និង​ឧ​ត្ត​រដែរ គឺ​សីតុណ្ហភាព​អប្បបរមា ចុះ​ត្រជាក់​ដល់​១៤-១៦​អង្សារ​សេ​។ មាន​ខ្យល់​បោកបក់​ខ្លាំង​ទាំង​នៅពេល​យប់ និង​ពេល​ថ្ងៃ​។ នៅ​យប់​ថ្ងៃទី​២៤​មករា ខ្យល់​បោកបក់​កាន់តែខ្លាំង​។ ពោលគឺ​ដូចគ្នា​នឹង​ការព្យាករណ៍​របស់​ក្រសួង​ឧតុនិយម​ដែរ​។​
   
​សូមបញ្ជាក់ថា គ្រួសារ​ចាស់ជរា ទី​ត័​ល​ក្រ គ្មាន​ទីពឹង​ទាំង ២​គ្រួសារ ធ្លាប់បាន​ការឧបត្ថម្ភ​ជា​អាហារ ១ ឆ្នាំ​២០១៥ ពី​អង្គការ​RDA ។ ពួកគាត់​រស់នៅ​ដោយ​គ្មាន​កូនចៅ​នៅ​ជាមួយ ព្រោះ​ពួកគេ​ក្រីក្រ ហើយ​នាំគ្នា​ទៅ​ធ្វើការ​ស៊ីឈ្នួល​នៅ​ថៃ ហើយ​បាត់​ដំណឹង​ឈឹង​។​
    
​លោក សួន បវរ និង​មន្ត្រី​ក្រុមការងារ បាន​ជួយ​សង់ផ្ទះ​ថ្មី​ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ២​ខ្នង ជំនួយ​ខ្ទម​ប្រក់​ស្បូវ ដែល​ចាស់​ទ្រុឌទ្រោម ធ្លុះធ្លាយ​។ ក៏​ផ្តល់​ដល់ ១​គ្រួសារៗ នូវ​ថវិកា ១០០.០០០ រៀល អង្ករ ៥០ គ​.​ក្រ សារុង​។ ចំណែក​ពលរដ្ឋ មក​ចូលរួម​សំណេះសំណាល ពលរដ្ឋ​ជួយ​សង់ផ្ទះ សមាជិក​ក្រុមប្រឹក្សារ​ឃុំ សមាជិក​ភូមិ ក៏​ទទួល​សារុង​និង​ថវិកា​ពី​មន្ត្រី​ក្រុមការងារ​ដែរ​។​
   
​លោក មាឃ ដុំ មេឃុំ​គោ​កប​ល្ល័​ង្គ និយាយថា ឃុំ​នេះ មាន ៨​ភូមិ ផ្ទៃដី​រួម ៣.៤៩៣ ហិច​តា ក្នុងនោះ ដីស្រែ​ទំហំ ៣.៣០០ ហិតា គ្មាន​ចម្ការ​ទេ​។ ពលរដ្ឋ ៦.៩៣៧ នាក់ ឬ​១.៥៣៩ គ្រួសារ ក្នុងនោះ​ជាង ៦០០​នាក់ ចំណាកស្រុក ទៅធ្វើ​ការ​នៅ​ថៃ ហើយ​មានតែ ៦​គ្រួសារ​ប៉ុណ្ណោះ ដែល​រស់នៅក្នុង​ខ្ទម​ស្បូវ​។ ឥឡូវនេះ ស្រូវប្រាំង​របស់​កសិក​រ ជួបនឹង​កង្វះ​ទឹក ហើយ​គ្មាន​ប្រភពទឹក​បូម​ទេ​៕

អាជ្ញាធរ​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​ពង្រឹង​ភូមិ​ឃុំ​មាន​សុវត្ថិភាព ប្រយ័ត្ន​សុខភាព​នឹង​អាកាស​ចុះ​ត្រជាក់​

អាជ្ញាធរ​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​ពង្រឹង​ភូមិ​ឃុំ​មាន​សុវត្ថិភាព ប្រយ័ត្ន​សុខភាព​នឹង​អាកាស​ចុះ​ត្រជាក់​

អាជ្ញាធរ​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​ពង្រឹង​ភូមិ​ឃុំ​មាន​សុវត្ថិភាព ប្រយ័ត្ន​សុខភាព​នឹង​អាកាស​ចុះ​ត្រជាក់​

អាជ្ញាធរ​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​ពង្រឹង​ភូមិ​ឃុំ​មាន​សុវត្ថិភាព ប្រយ័ត្ន​សុខភាព​នឹង​អាកាស​ចុះ​ត្រជាក់​