គ្រូបង្វឹក៣រូប ដែលក្លឹបបិសាច ក្រហមចាប់ អារម្មណ៍ យកមកជំនួស Louis van Gaal

ក្រុងឡុងដ៏៖ គ្រូបង្វឹក៣រូបដែល ក្លឹបបិសាចក្រហម Manchester United កំពុងតែដាក់ ចេញនូវផែនការ ជ្រើសរើសមកគ្រប់គ្រង់ ជំនួសតំណែង Louis van Gaal    នេះបើយោងតាមគេហទំព័រ metro បានចុះផ្សាយ។

គ្រូបង្វឹក ៣ ដែលក្លឹបបិសាចក្រហម ដាក់ផែនការចេញ មានលោក Jose Mourinho អតីតគ្រូបង្វឹកក្លឹបតោខៀវ Chelsea  លោក Diego Simeone បច្ចុប្បន្នដឹកនាំក្រុម Atlético Madrid  និង Pep Guardiola កំពុងដឹកនាំក្លឹប Bayern Munich ។

អនាគតរបស់លោក Louis van Gaal  កំពុងស្ថិតនៅភាព ស្មុគស្មាញបំផុត ខណៈដែលប្រកួតចុងក្រោយជាមួយនឹង Southampton  ចាញ់ក្លឹបនេះនៅលើទឹកដី។

Jose Mourinho  ក្រោយពីក្លឹបតោខៀវដេញចេញ ក៏បានបង្ហាញអារម្មណ៍ ចង់មកដឹកនាំក្លឹបបិសាចក្រហម ។

Guardiola  ចាកចេញពី Bayern Munich ចុងបញ្ចប់រដូវកាលនេះ និងប្រកាសពីបំណងរបស់ខ្លួន មកដឹកនាំក្លឹប អង់គ្លេស ។រីឯSimeone ខណៈដែល Atletico Madrid ហាមមិនឲ្យប្តូរកីឡាករ កំពុងស្ថិតក្នុងការពិចារណាដូចគ្នា ៕

គ្រូបង្វឹក៣រូប ដែលក្លឹបបិសាច ក្រហមចាប់ អារម្មណ៍ យកមកជំនួស Louis van Gaal