ឧទ្ធម្ភាគចក្រ​​​​ប្រធានាធិបតី​អាមេរិក​ ពិសេស​គ្មាន​ពីរ​លើ​លោក​


ឧទ្ធម្ភាគចក្រ​​​​ប្រធានាធិបតី​អាមេរិក​ ពិសេស​គ្មាន​ពីរ​លើ​លោក​

ជា​ទូទៅ​រាល់​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ប្រធានាធិបតី​អាមេរិក​ ត្រូវ​បាន​គេ​ហៅ​ថា​ One ឧទាហរណ៍ Air Force One សម្រាប់​យន្តហោះ​ Beast One ​សម្រាប់​រថយន្ត និង Marine One សម្រាប់​ឧទ្ធម្ភាគចក្រ​។​ ​ថ្ងៃ​នេះ Sabay សូម​លើក​យក​ Marine One មក​បង្ហាញ​ប្រិយមិត្ត។ ឧទ្ធម្ភាគចក្រ​នេះ មាន​ចំណុច​ពិសេស​ច្រើន គ្មាន​ឧទ្ធម្ភាគចក្រ​​ណា​ដូច​នោះ​ឡើយ៖

 

ឧទ្ធម្ភាគចក្រ​​​​ប្រធានាធិបតី​អាមេរិក​ ពិសេស​គ្មាន​ពីរ​លើ​លោក​

 

@ ក្នុង​មួយ​ឆ្នាំ​ៗ​មាន​តែ​អាកាសយានិក​ ៤រូប​ប៉ុណ្ណោះ​ដែល​មាន​ឱកាស​បញ្ចា​ Marine One ហើយ​អ្នក​ទាំង​៤​នោះ ​គឺ​ត្រូវ​បាន​ជ្រើស​មក​ពី​កង​កម្លាំង​ពិសេស​ HMX-1 squadron របស់​អាមេរិក​។

 

ឧទ្ធម្ភាគចក្រ​​​​ប្រធានាធិបតី​អាមេរិក​ ពិសេស​គ្មាន​ពីរ​លើ​លោក​

 

@ មាន​បំពាក់​​ប្រព័ន្ធ​សុវត្ថិភាព​កម្រិត​ខ្ពស់ ​ដូច​ជា​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល ​ប្រព័ន្ធ​ការពារ​ការ​រំខាន​ពី​រលក​ដែន​ម៉ាញេទិច​ ​និង​អាច​ទប់​ទល់​នឹង​កម្លាំង​ប្រតិកម្ម​នៃ​សារធាតុ​នុយក្លេអ៊ែរ​កម្រិត​មធ្យម​។​

 

ឧទ្ធម្ភាគចក្រ​​​​ប្រធានាធិបតី​អាមេរិក​ ពិសេស​គ្មាន​ពីរ​លើ​លោក​

 

@ Marine One ​ក៏​បាន​បំពាក់​ប្រព័ន្ធ​ទំនាក់​ទំនង​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ ​សម្រាប់​ឲ្យ​ប្រធានាធិបតី​អាច​ធ្វើ​ការ​ទាក់ទង​ជា​មួយសេតវិមាន​ និង​មន្ទីរ​បញ្ចកោណ​ បាន​ដោយ​គ្មាន​ការ​រំខាន​។

 

 ឧទ្ធម្ភាគចក្រ​​​​ប្រធានាធិបតី​អាមេរិក​ ពិសេស​គ្មាន​ពីរ​លើ​លោក​

 

​@ អាច​ហោះ​បាន​ក្នុង​ល្បឿន ២៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ទោះ​បី​ម៉ាស៊ីន​២​ ​ក្នុង​ចំណោម​៣​ មិន​ដំណើរ​ការ ​ក៏​ Marine One ​អាច​បន្ត​ដំណើរ​ការ​បាន​ជា​ធម្មតា​។​

 

ឧទ្ធម្ភាគចក្រ​​​​ប្រធានាធិបតី​អាមេរិក​ ពិសេស​គ្មាន​ពីរ​លើ​លោក​

 

@ ឧទ្ធម្ភាគចក្រ Marine One តែង​ហោះ​ហើរ​ជា​គូជា​មួយ Marine One មួយ​គ្រឿង​ទៀត​។​

 

ឧទ្ធម្ភាគចក្រ​​​​ប្រធានាធិបតី​អាមេរិក​ ពិសេស​គ្មាន​ពីរ​លើ​លោក​

 

@ គ្មាន​សម្លេង​រំខាន​ពេល​ម៉ាស៊ីន​កំពុង​ដំណើរ​ការ​ ​ដែល​អ្នក​ធ្វើ​ដំណើរ​អាច​និយាយ​គ្នា​តាម​ធម្មតា​។​

 

ឧទ្ធម្ភាគចក្រ​​​​ប្រធានាធិបតី​អាមេរិក​ ពិសេស​គ្មាន​ពីរ​លើ​លោក​

 

ចុចអាន៖ វៀតណាម​គ្រោង​​ធ្វើ​ឲ្យ​ចិន​ញញើត​​ជា​មួយ​នឹង​យន្តហោះ​ចម្បាំង​ពី​លោក​ខាង​លិច

 

​ប្រែ​សម្រួល​៖​ រដ្ឋ
ប្រភព៖ businessinsider