ច្រឹង ពលរដ្ឋ ​ប្រកាស​ភ្ជាប់​ពាក្យ​​នឹង​សង្សារ​ ថ្ងៃ​ទី​២៧ មករា ​ខាង​មុខ​នេះ

ច្រឹង ពលរដ្ឋ ​ប្រកាស​ភ្ជាប់​ពាក្យ​​នឹង​សង្សារ​ ថ្ងៃ​ទី​២៧ មករា ​ខាង​មុខ​នេះ

ច្រឹង ពលរដ្ឋ ​បាន​ប្រកាស​ប្រាប់​ដល់​អ្នក​គាំទ្រ​ និង​មិត្តភ័ក្ដិ​ថា ​ខ្លួន​នឹង​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​ជាមួយ​កញ្ញា ប៊ុន រ៉ាណែត ​នៅ​ថ្ងៃ​ទី​២៧ ​ខែ​មករា ​ឆ្នាំ​២០១៦​នេះ បន្ទាប់​ពី​​ស្វែង​​យល់​ចិត្ត​គ្នា​អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​មក​ហើយ។

 

ច្រឹង ពលរដ្ឋ ​ប្រកាស​ភ្ជាប់​ពាក្យ​​នឹង​សង្សារ​ ថ្ងៃ​ទី​២៧ មករា ​ខាង​មុខ​នេះ

ច្រឹង ពលរដ្ឋ

 

ដោយ​មាន​ការ​ជជែក​ដេញដោល​ចំពោះ​រឿង​ស្នេហា​របស់ ច្រឹង ពលរដ្ឋ ​ជាមួយ​នឹង​សង្សារ​ថា​តើ​ពេល​បាន​រៀប​ការ​នោះ ពេល​នេះ​សាមី​ខ្លួន​គេ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​ហើយ​ថា ​ខ្លួន​នឹង​ភ្ជាប់​ពាក្យ​ជាមួយ​សង្សារ ប៊ុន រ៉ាណែត ​​នៅ​ថ្ងៃ​២៧​នេះ ​ហើយ​ចំពោះ​គម្រោង​រៀបការ​វិញ​នឹង​ធ្វើ​ឡើង​នៅ​​២​ឆ្នាំ​​ខាង​មុខ​ទៀត​។

 

ពលរដ្ឋ ​បាន​បន្ថែម​ទៀត​ថា ​សង្សារ​របស់​គេ​នេះ គឺ​ជា​កម្លាំង​ចិត្ត ​និង​ជា​មនុស្ស​ដែល​តែងតែ​គាំទ្រ​ខ្លួន​គ្រប់​ពេល​វេលា។ ហើយ​អ្វី​ដែល​ជា​ចំណុច​ពិសេស​របស់​នាង​គឺ​ក្ដី​ស្រលាញ់ ធំធេង​មិន​មែន​សម្រស់​ រូបកាយ​ឬ​ក៏​របស់​មាន​តម្លៃ​អ្វី​ទាំង​អស់​គឺ​ស្រលាញ់​ដោយ​ចិត្ត​ស្មោះ។

 

ច្រឹង ពលរដ្ឋ ​ប្រកាស​ភ្ជាប់​ពាក្យ​​នឹង​សង្សារ​ ថ្ងៃ​ទី​២៧ មករា ​ខាង​មុខ​នេះពលរដ្ឋ និងសង្សារ

 

ខាង​ស្រី ប៊ុន រ៉ាណែត ​ធ្លាប់​បាន​ប្រាប់ Sabay ​ថា ច្រឹង ពលរដ្ឋ ​និង​កញ្ញា​ជា​សិស្ស​រៀន​នៅ​សាលា​ជាមួយ​គ្នា​នៅរាជ​ធានី​​ភ្នំពេញ​នេះ ហើយ​ចាប់​ផ្ដើម​ទំនាក់​ទំនង​ស្នេហា​ ដោយសារ​មិត្ត​របស់​កញ្ញា​​​ម្នាក់​ដែល​ត្រូវ​ជា​ប្អូន​ជីដូន​មួយ​របស់​ពលរដ្ឋ​ជា​អ្នក​ណែនាំ​ឱ្យ​ស្គាល់​គ្នា​តាំង​ពី​​ដើម​ឆ្នាំ​២០១១៕

 

អត្ថបទ៖ មុន្នី រម្យ