ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Alexis Sanchez ខ្សែប្រយុទ្ធ​ក្លិប​Arsenal បង្ហាញ​តម្រុយ​ថា នឹង​សាក់​លើ​ដងខ្លួន​ប្រសិនបើ​ក្លិប​ដណ្ដើម​បាន​ជើងឯក​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​ក្នុង​រដូវ​កាល​នេះ ។ នៅ​ពេល​ក្លិប​Arsenal ទទួល​ជើងឯក​គឺជា​លើក​ដំបូង​បន្ត​ពី​ឆ្នាំ​២០០៤ ខណៈ​ពេល​កីឡាករ​ខាងលើ​បង្ហើប​ឱ្យ​ដឹង​ពី​បំណង​តាម​រយៈ​ទីភ្នាក់ងារសារព័ត៌មាន​Sunday Mirror ថា​៖«​ក្ដី​ស្រមៃ​នឹង​ក្លាយជា​ការ​ពិត ប្រសិនបើ​Arsenal ក្លាយជា​ជើងឯក ខ្ញុំ​ប្រហែលជា​សាក់​» ។

បច្ចុប្បន្ន​ក្លិប​Arsenal ស្ថិត​នៅ​លើ​ផ្លូវ​មួយ​អាច​ដណ្ដើម​បាន​ពានរង្វាន់​ចំនួន​៣ គឺ​Premier League ,FA Cup និង​UEFA CHAMPIONS LEAGUE ខណៈ​ពេល​Alexis Sanchez បាន​ក្រើនរំលឹក​ដល់​មិត្ត​រួម​ក្លិប​ថា ត្រូវ​មាន​ជំនឿ​ចិត្ត​ព្រោះ​ជា​ឱកាស​មួយ​អាច​ដណ្ដើម​ពាន​ទាំង​អស់នេះ​បាន ៕