ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

កីឡាករ​Cristian Tello ខ្សែបម្រើ​ជនជាតិ​អេ​ស្ប៉ា​ញ​របស់​ក្លិប​Barcelona បាន​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប​Fiorentina​ក្នុង​លក្ខណៈ​ខ្ចី​ជើង​រហូត​ចប់​រដូវ​កាល​នេះ ក្រោយ​ពី​Barcelona សម្រេចចិត្ត​លុប​ចោល​កុងត្រា​ខ្ចី​ពី​ក្លិប​Porto ព្រោះ​យល់​ថា រូបគេ​មិនសូវ​មានឱកាស​ចូល​លេង​ក្នុង​រដូវ​កាល​នេះ ។

បច្ចុប្បន្ន​ក្លិប Fiorentina ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៤ នៃ​តារាង​ក្របខ័ណ្ឌ​Calcio Serie A អីុតា​លី​មាន​ពិន្ទុ​តាម​ពីក្រោយ​ក្លិប​Napoli នៅ​កំពូល​តារាង​៦​ពិន្ទុ ខណៈ​ពេល​កីឡាករ​Cristian Tello ជា​មនុស្ស​ទី​៣​ដែល​ក្លិប​ទាក់ទាញ​ឱ្យ​ចូល​លេង​នៅ​ក្នុង​ខែមេសា បន្ត​ពី​កីឡាករ​Mauro Zarate និង​Tino Costa ៕