រួមភេទ​: ពេលព្រឹក ពេល​រសៀល និង ពេលយប់ តើ​ពេល​ណា​ល្អ​ជាងគេ​?

រួមភេទ​: ពេលព្រឹក ពេល​រសៀល និង ពេលយប់ តើ​ពេល​ណា​ល្អ​ជាងគេ​?

​នេះ​ជា​សំនួរ​ញឹកញាប់​ដែល​បាន​សួរ​មក​កាន់​វេបសាយ​សុខភាព​www.health.com.kh​។ ខាងក្រោម​នេះ​គឺជា​ការបកស្រាយ​តាម​បែប​វិទ្យាសាស្ត្រ​អំពី​ផលប្រយោជន៍​នៃ​ការ​រួមភេទ​ពេលព្រឹក ពេល​រសៀល និង ពេលយប់​។​

​ការរួម​ភេទ​ពេល​ព្រឹក​និង​ផលប្រយោជន៍​

​ដោយ​ក្រោកពីដំណេក​នោះ អ្នក​គិតថា​វា​មិនសូវ​សម​ទេ​។ មិនទាន់​ស្វាង​ពី​ដំណេក​និង​មាន​ធំក្លិន​មាត់​ទៀត​។​

​ប៉ុន្តែ​តាម​ពិត​វា​ជា​ពេលវេលា​ដែល​ល្អ​សម្រាប់​រួមភេទ​។ ពេល​ព្រឹក​គឺជា​ពេលវេលា​ដែល​មាន​ការបញ្ចេញ​អរ​ម៉ូ​ន​ភេទ testosterone ច្រើនជាងគេ​។ នៅពេលដែល​មនុស្ស​ប្រុស​មាន​អរ​ម៉ូ​ន​នេះ​ច្រើន​ហើយ​បាន​សម្រាក​យក​កម្លាំង​បែបនេះ វា​បាន​ធ្វើអោយ​មនុស្ស​ប្រុស​មាន​កម្លាំង​ខ្លាំង​សម្រាប់​ប្រតិបត្តិកា​រលើ​គ្រែ​ហើយ​អាច​អោយ​ពួកគេ​រួម​ភេទ​បាន​យូរ​និង​ក្រ​ចេញ​ទឹកកាម​ផង​។ មិនតែប៉ុណ្ណោះ​ការ​រួមភេទ​នៅ​ពេល​ព្រឹក​ធ្វើអោយ​ខ្លួន​មនុស្ស​មាន​សមត្ថភាព​ខ្លាំង​ប្រឆាំង​ជំងឺ​ផងដែរ​។​

ការ​រួមភេទ​នៅ​ពេល​រសៀល​និង​ផលប្រយោជន៍​

​ចុះ​ការ​រួមភេទ​ពេល​រសៀល​វិញ​យ៉ាងម៉េច​ដែរ​? បន្ទាប់ពី​ធ្វើ​ការងារ​អស់​កន្លះ​ថ្ងៃ អ្នក​អាច​មាន​ភាព​តានតឹង​អារម្មណ៍​និង​ធុញទ្រាន់​។ ការ​រួមភេទ​នៅ​ពេល​រសៀល​អាចជួយ​កាត់បន្ថយ​ស្ត្រេ​សឬភា​ពតាន​តឹងអារម្មណ៍​។ ដូច្នេះ វា​នឹង​ធ្វើអោយ​អ្នក​មាន​ជំនឿ​ចិត្ត​និង​កម្លាំង​ដើម្បី​បន្ត​ការងា​រត​ទៀត​មុន​ពេល​សម្រាក​ពេល​ល្ងាច​។ ដូច្នេះ វា​ក៏​មិន​អត់​ប្រយោជន៍​ដែរ​។​

ការ​រួមភេទ​នៅពេល​យប់​និង​ផលប្រយោជន៍​

​ការ​រួមភេទ​នៅពេល​យប់​មាន​ប្រយោជន័​ម្យ៉ាង​គឺ​អាច​ធ្វើអោយ​អ្នក​ដេក​លក់​ស្រួល​។ រឿង​នេះ​ដោយសារ​តែ​ពេល​រួមភេទ វា​បញ្ចេញ​អរ​ម៉ូ​ន​ដែល​មាន​ឥទ្ឋិពល​ដែល​ធ្វើអោយ​ងងុយ​គេង​។​

ការសន្និដ្ឋាន​

​ដូច្នេះ ក្នុងចំណោម​ការ​រួមភេទ​នៅ​ពេលវេលា​ទាំងបី​ខាងលើនេះ ការរួម​ភេទ​ពេល​ព្រឹក​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ប្រយោជន៍​ជាងគេ​។ បន្ទាប់​ពី​កា​រួមភេទ​ហើយ​នៅ​ពេល​ព្រឹក អ្នក​នឹង​មាន​អារម្មណ៍ល្អ​និង​ជ្រះថ្លា​។ ដូច្នេះ​ហេតុ​អ្វី​ក៏​អ្នក​មិត្ត​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​នឹង​ការសម្រេច​កាម​ដល់​កំពូល​ទៅ​៕​

អត្ថបទ៖ ងួន សេរ័ត្ន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី25  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។