ឆាយ វីរៈយុទ្ធ បក​ស្រាយ​រឿង​មិន​បាន​ច្រៀង​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌


ឆាយ វីរៈយុទ្ធ បក​ស្រាយ​រឿង​មិន​បាន​ច្រៀង​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌

អវត្តមាន ឆាយ វីរៈយុទ្ធ ក្នុង​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​រក​លុយ​ជួយ​មន្ទីរ​ពេទ្យ គន្ធបុប្ផា នៅ​ស្តាត​អូឡាំពិក​កាល​ពី​ថ្ងៃ​ទី ២៣ កន្លង​ទៅ បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​សម្រាប់​អ្នក​គាំទ្រ​នានា។

 

ទោះ​បី​ជា​យ៉ាង​ណា សាមី​ខ្លួន​តារា​ចម្រៀង​​​បាន​ប្រាប់ Sabay មុន​នេះ​ថា ដោយ​សារ​មាន​ភាព​ចម្រូងចម្រាស​គ្នា​មួយ​ចំនួន​កើត​ឡើង​ជាមួយ​អ្នក​រៀបចំ មុន​ពេល​កម្មវិធី​ប្រព្រឹត្ត​ទៅ​១​ថ្ងៃ។ លោក​ក៏​មិន​យល់​ពី​បញ្ហា​នេះ​ដែរ ព្រោះ​កន្លង​មក​បាន​ជជែក​គ្នា​រួច​ហើយ ទោះ​បី​ជា​មិន​មាន​កុងត្រា​យ៉ាង​ណា​ក៏​ដោយ។

 

ឆាយ វីរៈយុទ្ធ បក​ស្រាយ​រឿង​មិន​បាន​ច្រៀង​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌

 

“បញ្ហា​គឺ​រវាង​ខ្ញុំ​ជាមួយ​អ្នក​រៀប​ចំ​កម្មវិធី តែ​យើង​មិន​អាច​និយាយ​ចេញ​បាន​ទេ។ ធម្មតា​ការងារ​អ្វី​មួយ​ទាល់​តែ​យើង​ស្រុះស្រួល​គ្នា ទើប​អាច​ធ្វើ​ការ​ទៅ​បាន”។ ឆាយ វីរៈយុទ្ធ ថ្លែង​យ៉ាង​ដូច្នេះ។ ប្រភព​ដដែល​បញ្ជាក់​ថា មិន​ចង់​សើរើ​ពី​រឿង​នេះ​ទៀត​ទេ ព្រោះ​បាន​កន្លង​ផុត​ទៅ​ហើយ ហើយ​ខាង​លោក​អះអាង​ថា ​ធ្លាប់​បាន​សម្រួល​រួច​ហើយ​ដែរ តែ​ភាគី​អ្នក​រៀបចំ​កម្មវិធី​ទៅ​វិញ​ទេ ដែល​មិន​ព្រម​ទទួល​យក។

 

ទោះ​បី​ជា​តារា​ចម្រៀង​រូប​នេះ​ព្យាយាម​លាក់បាំង​បញ្ហា​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​លោក​អះអាង​ថា នឹង​ស្វាគមន៍​ប្រសិន​បើ​មាន​ការ​សហការ​លើក​ក្រោយ​ទៀត ព្រោះ​ចូល​ចិត្ត​ធ្វើ​រឿង​សប្បុរសធម៌​ដូច​គ្នា​ដែរ។ ជាក់​សម្ដែង​ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​កាល​ពី​ឆ្នាំ​ទៅ លោក​ក៏​បាន​ចូលរួម​ស្វែង​រក​មូលនិធិ​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែរ៕

 

ឆាយ វីរៈយុទ្ធ បក​ស្រាយ​រឿង​មិន​បាន​ច្រៀង​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌

ឆាយ វីរៈយុទ្ធ បក​ស្រាយ​រឿង​មិន​បាន​ច្រៀង​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ Facebook