Samantha Ko ស្លៀក​វាល​បញ្ចេញ​ដើមទ្រូង ខណៈ​សីតុណ្ហភាព​កំពុង​ចុះ​ត្រជាក់

Samantha Ko ស្លៀក​វាល​បញ្ចេញ​ដើមទ្រូង ខណៈ​សីតុណ្ហភាព​កំពុង​ចុះ​ត្រជាក់

កម្មវិធី​ប្រលង​បវរកញ្ញា​​អន្តរជាតិ​ចិន​​ឆ្នាំ​២០១៦ ទើប​តែ​បញ្ចប់​កាល​ពី​ពេល​ថ្មីៗនេះ​​នៅ​ហុងកុង ដោយ​មាន​តារា​ជួរមុខ​ហុងកុង​ជា​ច្រើន​រូប​បាន​ចូលរួម​ធ្វើ​ជា​គណៈកម្មការ​​ដោយ​ស្លៀក​​សំលៀក​បំពាក់​ស្អាត​ៗ​ដូច​ជា Christine Kuo , Grace Chan , Zhu Xuan, Veronica Shiu​ ហើយ​ Samantha Ko​ក៏​មាន​វត្តមាន​ដែរ។

 

Samantha Ko ស្លៀក​វាល​បញ្ចេញ​ដើមទ្រូង ខណៈ​សីតុណ្ហភាព​កំពុង​ចុះ​ត្រជាក់

 

​Samantha Ko ជា​តារា​ដែល​គេ​ចាប់​អារម្មណ៍​ជាងគេ​ក្នុង​ពិធី ព្រោះ​តែ​ម៉ូដ​សំលៀកបំពាក់​​សិចស៊ី​គួរ​​ឲ្យ​ចាប់​អារម្មណ៍​និង​នា​ពេល​ថ្មី​ៗ តារា​វ័យ​២៩​ឆ្នាំ​នេះ​ត្រូវ​គេហទំព័រ​មួយ​ទើប​តែ​ទម្លាយ​មុខមាត់​សង្សារ​ដែល​ជា​អ្នក​និពន្ធ​​វ័យ​៤០​ឆ្នាំ។

 

​​Samantha ត្រូវ​អ្នក​សារព័ត៌មាន​សួរ​ថា តើ​មាន​អារម្មណ៍​ត្រជាក់​ទេ ពេល​ដែល​ស្លៀក​រ៉ូប​វាល​ល្វែង​លើ​បែប​នេះ? តារា​ស្រី​កើត​នៅ​ទីក្រុង Nanjing បាន​សើច​និង​និយាយ​ថា៖”ទេ វា​ពិត​ជា​កក់ក្ដៅ​ណាស់។ បវរកញ្ញា​ដែល​ចូលរួម​ប្រលង​ពិត​ជា​មាន​ថាមពល​ខ្លាំង​ ព្រោះ​ពួក​គេ​ស្លៀក​តែ​ឈុត​ហែល​ទឹក ខណៈ​ដែល​សីតុណ្ហភាព​កំពុង​ចុះ​ត្រជាក់”។ ក្នុង​ឆ្នាំ​នេះ Miss Chinese International បាន​ទៅលើ​ Jennifer Coosemans បវរកញ្ញា​មក​ពី​ទីក្រុង ​Vancouver ប្រទេស​កាណាដា៕

 

Samantha Ko ស្លៀក​វាល​បញ្ចេញ​ដើមទ្រូង ខណៈ​សីតុណ្ហភាព​កំពុង​ចុះ​ត្រជាក់

 

Samantha Ko ស្លៀក​វាល​បញ្ចេញ​ដើមទ្រូង ខណៈ​សីតុណ្ហភាព​កំពុង​ចុះ​ត្រជាក់

 

Samantha Ko ស្លៀក​វាល​បញ្ចេញ​ដើមទ្រូង ខណៈ​សីតុណ្ហភាព​កំពុង​ចុះ​ត្រជាក់

 

ចុចអាន៖Samantha Ko ​ទម្លាយ​មុខ​សង្សារ​ជា​អ្នក​និពន្ធ​វ័យ​៤០​ឆ្នាំ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ lollipop