ពាន​មិនមែន​អាជីព EDC League រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​៤​​​ឡើង​ទៅ​វគ្គ​បន្ត

ការ​ប្រកួតបាល់​ទាត់ មិន​មែន​អាជីព ​​EDC League 2015-2016 បាន​រក​ឃើញ​​ក្រុម​ខ្លាំង​ទាំង​៤ ដែល​ត្រូវ​ឡើង​ទៅ​ប្រកួតនៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​ចំណាយ​ពេល​ប្រកួត​អស់​៩​សប្តាហ៍​ នៅ​លើ​ទី​លាន​​ដំរី​ស​នោះ។

edc-1ក្រុម Rico ក្រុម​អគ្គិសនី​កម្ពុជា(EDC) ក្រុម Goodhill និង​ក្រុម Narita បាន​ក្លាយ​ជា​បេក្ខភាព ដែល​​ត្រូវ​ឡើង​​ទៅ​វគ្គ​បន្ត ខណៈ​ក្រុម​ចំនួន​៦​ទៀត រួម​ទាំង​ក្រុម​ប្រមូល​ផ្តុំ​ដោយ​អ្នក​សារព័ត៌​មាន Multi Media FC ដែល​ធ្លាប់​ទទួល​បាន​ពាន Fair Play ចំនួន​២​លើក ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ខ្មែរ​រៀល​អ៊ីស្ទេត ឆ្នាំ​២០១៥ និង​​ការ​ប្រកួត Domreysor League 2015 នៅ​លើ​ទី​កាន​ដំរី​ស​នេះ ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះដូច​គ្នា។ បន្ថែម​លើ​នេះ ក្រុម Multi Media ​ក៏​គ្មាន​រំពឹង​ពី​ការ​ឈ្នះ​ពាន Fair play ទៀត​នោះ​ដែរ ព្រោះព្រឹត្តិការណ៍ EDC League ​ដែល​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា​នេះ គ្មាន​បង្កើត​ពាន​ Fair play នោះ​ទេ ហើយ​វា​ក៏​ជា​រឿង​ដ៏​ចម្លែក​មួយ​ដែរ ដែល​ការ​ប្រកួត​ពានបែប​មិត្ត​ភាព បែរ​ជា​គ្មាន​ពាន Fair play ប៉ុន្តែ​មាន​​​ទឹក​ប្រាក់​រហូត​ដល់​១០០​ដុល្លារ សម្រាប់​ទុក​ផ្តល់​ឲ្យ​អ្នក​ស៊ុត​បាល់បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​នោះ។

edc-9
ចំពោះ​លទ្ធ​ផល​នៃ​ការ​ប្រកួត​ជម្រុះ​លើក​ចុង​ក្រោយ ឬ​ប្រចាំ​សប្តាហ៍​ទី​៩ កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ម្សិល​មិញ​នេះ ក្រុម Multi Media បាន​ចាញ់​ក្រុម Narita រហូត​ដល់ ១២-៣ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការ​ប្រកួត​បាន​បន្ធូរដៃ​របស់ Multi Media ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ក្រុម Narita ទទួល​បាន​ឱកាស​ឡើង​ទៅ​​វគ្គ​បន្ត​ប៉ុណ្ណោះ។ ចំណែក​ក្រុម Goodhill បាន​ស្មើ​ក្រុម White Tiger ២-២ ខណៈ​ក្រុម Anvaya ដែល​ជា​គូ​ប្រកួត​ដោយ​ប្រយោល​របស់​ក្រុម Narita នោះ​បាន​យក​ឈ្នះ​ក្រុម Puokmak United ២-១ តែ​ពួក​គេ​នៅ​តែ​ធ្លាក់​ដដែល ព្រោះ​មាន​ពិន្ទុ​​តិច​ជាង​ក្រុម Narita ចំនួន​១​ពិន្ទុ។ រីឯ​ក្រុម Rinco បាន​លត់​ក្រុម V.Train ៧-១ ហើយ​ក្រុម EDC បាន​ផ្តួល​ក្រុម Konkhmer ជាមួយ​លទ្ធ​ផល ៦-១៕

edc-5edc-8

edc-7

edc-6

edc-4

edc-3

edc-2