វិចិត្រករ “ការតស៊ូ​នាំ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ”

វិចិត្រករ “ការតស៊ូ​នាំ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ”

វិចិត្រករ “ការតស៊ូ​នាំ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ”

 

 

សាំ ម៉ៅ ជាជាង​មាន​ជំនាញ​ច្រើន គាត់​អាច​គូរ​គំនូរ​បាន​ផង សូន​រូប និង​ឆ្លាក់​ក្បាច់​​ផ្សេងៗបាន​ផងដែរ។ គាត់​ចាប់​គូរ​គំនូរ តាំងពី​ឆ្នាំ ២០០២ ក្រោយពី​បាន​រៀន​ជាមួយ​មេជាង​អស់​រយៈពេល ៥ឆ្នាំ​កន្លងមក។ ការ​រៀន​របស់​គាត់ គឺ​មិនបាន​ចូល​សាលា​ទេ គឺ​រៀន​អនុវត្ត​តែ​ម្ដង​ជាមួយ​មេជាង​ផ្ទាល់។

 
វិចិត្រករ “ការតស៊ូ​នាំ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ”

 

 

រំលឹក​ដល់​ការ​រៀន​គំនូរ ប្រភព​ខាងលើ​បាន​ប្រាប់​ដោយ​ឥត​លាក់លៀម​ថា ស្រុកកំណើត​របស់​គាត់​នៅ​ក្នុង​ស្រុក​ឈូក តែ​គាត់​ត្រូវ​ទៅ​រៀន​នៅឯ​ស្រុក​អង្គរជ័យ និង​ស្នាក់នៅ​ជាមួយ​គ្រូ​របស់គាត់​តែម្តង តែ​ការរៀន​មិន​ចំណាយ​ប្រាក់​ទេ ដោយ​គាត់​ត្រូវ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ខ្លះៗ​ដូចជា​បោស​ផ្ទះ រែក​ទឹក​ជាដើម មុននឹង​ទៅធ្វើ​ការ។ បច្ចុប្បន្ន​ជាង​ម៉ៅ​មាន​កូនជាង​ពីរ​នាក់ ហើយ​គាត់​​យកឈ្នួល​ពី​ពួកគេ​ដែរ តែ​ថែមទាំង​ផ្ដល់​ប្រាក់​កម្រៃ​ឲ្យ​ថែមទៀត។

 

ប្រភព​ដដែល​បាន​បន្ត​ថា សព្វថ្ងៃ​នេះ​ការងារ​របស់​គាត់​មមា​ញឹក​ខ្លាំង  បើ​ទំនេរ​ គឺ​តែ ពីរ​បី​ថ្ងៃ​ទេ នឹង​មាន​គេ​ហៅ​ធ្វើ​បន្ត​ហើយ។ ការ​គូរ​នេះ​មិន​ត្រឹមតែ​ក្នុង​ខេត្ត​កំពត​នោះទេ គាត់​ក៏​ចេញទៅ​គូរ​តាម​បណ្ដា​ខេត្ត​ផ្សេងទៀត​មាន​ដូចជា ព្រៃវែង បាត់ដំបង ប៉ៃលិន។ ភាគច្រើន​នៃ​ការងារ​ដែល​គាត់​បាន ធ្វើ​គឺ​គូរ​គំនូរ​តាម​ជញ្ជាំង​ព្រះវិហារ និង​មាន​ពេលខ្លះ​សូន​រូប​បដិមារ​ដូចជា លោកតា​ ជួន ណាត ទេព​ប្រណម ធ្វើ​ក្បាច់​ទ្វារ បង្អួច​ជាដើម។

 
វិចិត្រករ “ការតស៊ូ​នាំ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ”

 

វិចិត្រករ “ការតស៊ូ​នាំ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ”

 

 

រូបគំនូរ​លើ​ជញ្ជាំង​វិហារ​ដែល​ត្រូវ​គូរ​មាន ដូចជា ពុទ្ធប្រវត្តិ ទស​ជាតិ​តក​ជាដើម។ បើ​និយាយ​ពី​ថេរវេលា​នៃ​ការ​គូរ​គំនូរ​វិញ ជាងគំនូរ​វ័យ ៣៥ឆ្នាំ ​រូប​នេះ​បាន​ប្រាប់​ថា វិហារ​មួយ​អាច​ចំណាយ​ពេល​គូរ​ចាប់ពី ៣ខែ (គូរ​ជាប់​លាប់) រហូតដល់ ៥-៦ខែ។

 

ឯ​តម្លៃ​ឈ្នួល​គំនូរ​វិញ ជាង​ម៉ៅ គិតថ្លៃ​ពី ១៦ទៅ ២៥ ដុល្លារ​ក្នុង១ម៉ែត្រការ៉េ ទៅតាម​ប្រភេទ​ទឹក​ថ្នាំ និង​ចំងាយ​ផ្លូវ​ជិត ឬ​ឆ្ងាយ។ ហើយ​គំនួរ​នៃ​វិហារមួយៗ​អាចមាន​ចន្លោះ​ពី ៥០០ ទៅ ១០០០ម៉ែត្រការ៉េ តែ​ជា​មធ្យម​គឺ​ប្រហែលជា ៦០០ ម៉ែត្រការ៉េ។ រូបតូចៗ​គឺជា​រូប​ដែល​ពិបាក​គូរ ឯ​រូប​ធំ គឺ​ងាយស្រួល និង​លឿន។ ជាង​ម៉ៅ​និយាយ។

 

វិចិត្រករ​ខាងលើ​ពោល​ពី​ភាព​ជោគជ័យ​ក្នុង​អាជីព​ជាជាង​គំនូរ​ថា ការ​គូរ​រូប​នេះ​ត្រូវ​មាន ការ​តស៊ូ​ខ្លាំង ការ​អត់ធ្មត់ ព្យាយាម និង​ត្រូវ​ពឹង​លើ​ទេពកោសល្យ​ពី​ធម្មជាតិ​រួមផ្សំ​ផង ទើប​រូប​ដែល​គូរ​ចេញមក​ស្អាត។

 
វិចិត្រករ “ការតស៊ូ​នាំ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ”

 

វិចិត្រករ “ការតស៊ូ​នាំ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ”

 

 

អត្ថបទ៖ ឡុ​ច គីម​សាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

-លេខ​ទូរសព្ទ៖ ​099 588 880

-អ៊ីមែល៖​ [email protected]

[email protected]ី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​​បាន​សូម​ចុច​ត្រង់​នេះ!