តៃវ៉ាន់​រក​ឃើញ​​អ្នក​ជំងឺ​ដំបូង​គេ​ឆ្លង​វីរុស Zika ​​ក្រោយ​ត្រលប់​ពី​ថៃ

តៃវ៉ាន់​រក​ឃើញ​​អ្នក​ជំងឺ​ដំបូង​គេ​ឆ្លង​វីរុស Zika ​​ក្រោយ​ត្រលប់​ពី​ថៃ

​​ខណៈ​​ ​វីរុស​ Zika កំពុង​ផ្ទុះ​រីក​រាល​ដាល ​មជ្ឈមណ្ឌល​​ការ​ពារ​ និង​គ្រប់​គ្រង​ជំងឺឆ្លង CDC ​​​​តៃវ៉ាន់​បាន​អះអាង​​​ថា មាន​ការ​ឆ្លង​វីរុស Zika ​​​លើក​ដំបូង​ចំពោះ​ពលរដ្ឋ​ខ្លួន ​​ពី​​​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

 

តៃវ៉ាន់​រក​ឃើញ​​អ្នក​ជំងឺ​ដំបូង​គេ​ឆ្លង​វីរុស Zika ​​ក្រោយ​ត្រលប់​ពី​ថៃ

ព្រលានយន្តហោះ​ Taoyuan

 

ក្រសួង​សុខាភិបាល​​​​តៃវ៉ាន់ ​​​បាន​អះអាង​កាល​ពី​សប្ដាហ៍​មុន​ថា​ ​អ្នក​ជំងឺ​​ដែល​បាន​ឆ្លង​មេរោគ​នេះ​​​ដំបូង​គេ​ ជា​បុរស​​​អាយុ ២៤ឆ្នាំ ​​ដែល​​បាន​ធ្វើ​ដំណើរ​​ទៅ​ទីក្រុង​តៃប៉ិ ​កោះ​តៃវ៉ាន់ ​​ដោយ​ត្រឡប់​ពី​ភាគ​ខាង​ជើង​ប្រទេស​ថៃ​វិញ​។

 

​បុរស​ខាង​លើ ​​​ធ្វើ​ការ​នៅ​​កោះ​តៃវ៉ាន់ និង​ត្រូវ​បាន​គេ​រក​ឃើញ​មេរោគ​ឆ្លង​នេះ​នៅ​​​ប៉ុស្តិ៍​ត្រួតពិនិត្យ​​​ជំងឺ ​នៅ​ព្រលាន​យន្តហោះ​​អន្តរជាតិ Taoyuan​ ។ ​បន្ទប់​ពិសោធន៍ ​CDC​ តៃវ៉ាន់ ​បាន​នាំ​គាត់​ធ្វើ​តេស្ដ​ពិសោធន៍ ​ទើប​រក​ឃើញ​​​ថា​ គាត់​ពិត​ជា​បាន​ឆ្លង​វីរុស Zika ពិត​ប្រាកដ​មែន។


​បុរស​​​​មិន​ត្រូវ​បាន​គេ​បញ្ចេញ​អត្តសញ្ញាណ​​ដដែល ​​ត្រូវ​គេ​រាយការណ៍​​​ថា ​បាន​ធ្វើ​ដំណើរ​ជា​មួយ​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត ប៉ុន្តែ​ពួកគេ​រក​មិន​ឃើញ​វីរុស​​​នេះ​ឡើយ។ ​បុរស​អ្នក​ជំងឺ​ ​ពេល​នេះ​កំពុង​​​ត្រូវ​ក្រុម​គ្រូពេទ្យ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុកដាក់ ​និង​​សម្រាក​ព្យាបាល​​​​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​មួយ។

 

​​អគ្គនាយក CDC​ តៃវ៉ាន់​លោក Steve Kuo បាន​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​តៃវ៉ាន់​ថា ​​អ្នក​ជំងឺ​​ខាង​លើ​នេះ ជា​ករណី​ឆ្លង​វីរុស Zika ​លើក​ដំបូង​គេ​ ក្នុង​ប្រទេស ​ចាប់តាំង​ពី​ ភ្នាក់​ងារ​ជំនាញ​​ចាប់​ផ្ដើម​​​ត្រួតពិនិត្យ​ និង​តេស្ត​វីរុស​នេះ ​ក្នុង​ឆ្នាំ ២០០៣​មក។

 

​​កាលពី​សប្ដាហ៍​មុន ​​CDC ​​បាន​ណែនាំ​ឲ្យ​ប្រជាជន​ខ្លួន​អំពី​វីរុស Zika និង​មិន​គួរ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជា​ច្រើន​នៅ​ទី្វប​​​អាមេរិក​ពិសេស​ប្រេស៊ីល និង​នៅ​អាស៊ី​មាន​ហ្វីលីពីន និងកោះ​​ម៉ាល់ឌីវ ជាដើម៕

 

តៃវ៉ាន់​រក​ឃើញ​​អ្នក​ជំងឺ​ដំបូង​គេ​ឆ្លង​វីរុស Zika ​​ក្រោយ​ត្រលប់​ពី​ថៃមូសខ្លា​ជា​​ភ្នាក់​ងារ​ចម្លង​វីរុស Zika

 

ចុចអាន៖ វីរុស Zika ចំលង​តាម​មូស​ខ្លា CDC សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Mashable