ឃាត់ខ្លួន បុគ្គលិកក្រុមហ៊ុន ចំណីសត្វ CP ៣នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ លួចចំណីសត្វលក់

ខេត្តកណ្តាល៖ បុគ្គលិកក្រុមហ៊ុនចំណីសត្វCP ៣នាក់ ត្រូវបានប្រធានក្រុមហ៊ុនប្តឹង ឲ្យនគរបាលឃាត់ ចាត់ការទៅតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្ស័យមានគ្នា ៤នាក់ បានធ្វើសកម្មភាពលួចចំណីសត្វយកទៅលក់ នៅម៉ោង ៩៖៣១នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ក្នុងរោងចក្រចំណីសត្វCP ភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សំ សៅឌី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអនុប្រធាន ក្រុមហ៊ុនCP រស់នៅភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចំណែកជនរងគ្រោះមានគ្នា ៤នាក់ ទី១-ឈ្មោះ ហង់ សុភារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំមាន មុខរបរ បុគ្គលិក ផ្នែកគ្រប់គ្រង ចំណីសត្វរស់នៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២-ឈ្មោះ ទឹម ដែន ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរបើកបរ រថយន្តដឹកចំណីសត្វCP រស់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី៣-ឈ្មោះ ខុន សុខន ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរ មើលការខុសត្រូវ កន្លែងចេញចំណីសត្វCP រស់នៅភូមិព្រៃផ្ចឹកទី១ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៤-ឈ្មោះ ម៉ក់ វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរ ជាអ្នកទទួលចំណីសត្វ យកទៅលក់ រស់នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។ ក្នុងនោះដកហូតវត្ថុតាងរថយន្ត ០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A.8907។

នគរបាលបានបន្តថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ជនរងគ្រោះបាន ពិនិត្យមើលចំណីសត្វឃើញថា មានបាត់ចំណីសត្វ ក្រោយមក ជនរងគ្រោះ បានឆែកកាមេរ៉ាសុវត្ថិភាព មើលស្រាប់តែឃើញ រថយន្តខាងលើ ចូលមកដឹកចំណីសត្វ ដោយខុសវេន ទើបបានដឹងថា រថយន្តខាងលើចូលលួចចំណីសត្វ ហើយក៏បានឆែកGPS រក ឃើញទីតាំងរថយន្តកំពុងឈប់ ក្រោយមកបានមកប្តឹងនគរបាល ឲ្យជួយឃ្លាំមើលរហូតឃាត់ខ្លួនជនសង្ស័យបាន ជាបន្តបន្ទាប់ផងដែរ។

នគរបាលបានបន្តថា បន្ទាប់ពីនាំខ្លួនជនសង្ស័យ យកមកសាកសួររួចនោះ ជនសង្ស័យបានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាព លួចចំណីសត្វCP ចំនួន៣លើក មកហើយរួចនគរបាលបាន កសាងសុំណុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋានចាត់ការតាមនីតិវិធីច្បាប់៕

ឃាត់ខ្លួន បុគ្គលិកក្រុមហ៊ុន ចំណីសត្វ CP ៣នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ លួចចំណីសត្វលក់

ឃាត់ខ្លួន បុគ្គលិកក្រុមហ៊ុន ចំណីសត្វ CP ៣នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ លួចចំណីសត្វលក់

ឃាត់ខ្លួន បុគ្គលិកក្រុមហ៊ុន ចំណីសត្វ CP ៣នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ លួចចំណីសត្វលក់