មណ្ឌលគិរី ធាតុអាកាស ចុះត្រជាក់ខ្លាំង ជាងធម្មតា

មណ្ឌលគិរីៈ៖ អាកាសធាតុនៅ ខេត្តមណ្ឌលគិរី បានចាប់ផ្តើម ចុះត្រជាក់ខ្លាំង រយៈពេល៣ថ្ងៃហើយ ដោយចាប់គិតពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃនេះ ជាពិសេសនៅពេលយប់ ក្នុងនោះមានជំនោរខ្យល់ បក់បោកខ្លាំងៗទៀតផង។

សីតុណ្ហភាពចុះត្រជាក់ នៅខេត្តមណ្ឌលគិរី ត្រូវបានគេសង្កេតឃើញ នៅក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំង គឺមានភាពត្រជាក់ខ្លាំងជាង បណ្តាស្រុកផ្សេងៗទៀត នៅក្នុងខេត្តមួយនេះ។ ចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥នេះ នៅពេលយប់ សីតុណ្ហភាពចុះត្រជាក់ ក្នុងចន្លោះពី១៣, ១៤, ១៥ អង្សាសេ រីឯពេលថ្ងៃអាចឡើង ដល់ចាប់ពីចន្លោះ១៨, ១៩, ២០អង្សាសេ លក្ខណៈបែបនេះ មណ្ឌលគិរីអាចនឹងមាន មហាជននិងភ្ញៀវទេសចរជាច្រើន ដែលគេមកកំសាន្ត នៅទីតំបន់នេះនិយាយថាខេត្តនេះ ត្រជាក់ជាង បណ្តាខេត្តផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ខែម ភារម្យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកធ្លាប់បានប្រាប់អ្នកឆ្លើយឆ្លង ព័ត៌មានយើងប្រចាំខេត្តនេះ ថាលក្ខណៈពិសេសដែលធ្វើឱ្យ ក្រុងសែនមនោរម្យ និងស្រុកអូររាំង ឆាប់ទទួលរងនូវ ភាពចុះត្រជាក់លឿនជាងគេនោះ មកពីក្រុងនិងស្រុកទាំងពីរនេះ មានរយៈកំពស់ខ្ពស់ជាងគេ។ លោកថា ក្នុងក្រុងសែនមនោរម្យ រយៈកំពស់របស់វា ពីនីវ៉ូទឹកសមុទ្រមានកំពស់ ៧០០ទៅ៧៣០ម៉ែត្រ ដោយឡែកនៅស្រុកអូររាំង រយៈកំពស់របស់វា ពីនីវ៉ូទឹកសមុទ្រ មានកំពស់រហូតដល់ ៩០០ទៅ9៩២០ម៉ែត្រ លក្ខណៈបែបនេះ ធ្វើឱ្យសំណើម កើនខ្លាំងជាអតិបរិមា វាអាចទទួលបាន នូវភាពត្រជាក់លឿន៕

មណ្ឌលគិរី ធាតុអាកាស ចុះត្រជាក់ខ្លាំង ជាងធម្មតា

មណ្ឌលគិរី ធាតុអាកាស ចុះត្រជាក់ខ្លាំង ជាងធម្មតា

មណ្ឌលគិរី ធាតុអាកាស ចុះត្រជាក់ខ្លាំង ជាងធម្មតា