ខ្ទឹះដូង + ក្រូចឆ្មា ​ជួយ​ឲ្យសក់​ត្រង់​ភ្លឺ​រលោង​តាំងពី​ប្រើ​លើក​ដំបូង

នេះជា​រូបមន្ត​បង្កើត​ម៉ាស​ធម្មជាតិ​ដែល​ល្អបំផុត ​ជួយ​សក់​របស់អ្នក​ឲ្យមាន​សភាព​ប្រែ​ជាត្រង់,​ទន់,​ភ្លឺរលោង,​និងមាន​សំណើម​ជាធម្មតា​វិញ។ ​ទឹកក្រូចឆ្មា​ជួយ​ផ្ដល់​ឲ្យសក់​របស់​អ្នក​ក្នុងការ​ពង្រឹង​កម្លាំង​ឡើងវិញ ​និងជួយ​ឲ្យសុខ​ភាព​សក់​មាន​ភាព​ល្អប្រសើរ​ផងដែរ។​ យើង​ទាំង​អស់គ្នា​បាន​ដឹង​ហើយថា​ ចំពោះ​អ្នក​ដែល​មាន​បញ្ហា​សក់រួញ​ ពួកគេ​ជាញឹក​ញាប់​តែងតែ​ចង់ឲ្យ​សក់​របស់​ពួកគេ​ប្រែជា​ត្រង់​មកជា​ធម្មតាវិញ​ ទោះជា​ត្រូវវិធីសាស្ត្រ​បែបណា​ក៏ដោយ។ ​ប៉ុន្តែវា​មិនមែន​ជាការ​ងាយ​ស្រួល​នោះទេ។ ​ជំនួស​ឲ្យការ​អ៊ុតសក់ ​នេះគឺជា​ការព្យាបាល​ដែល​នឹងផ្ដល់​ឲ្យអ្នក​នូវ​លទ្ធផល​ដូចគ្នា​ និងធ្វើឲ្យ​អ្នកមាន​អារម្មណ៍ថា​អស្ចារ្យ​បំផុត។

ខ្ទឹះដូង + ក្រូចឆ្មា ​ជួយ​ឲ្យសក់​ត្រង់​ភ្លឺ​រលោង​តាំងពី​ប្រើ​លើក​ដំបូង

សូមអ្នក​កុំមាន​ការព្រួយ​បារម្ភ​ពីឳសថ​ធម្មជាតិនេះ ​វាមិន​បង្កឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​សក់​របស់​អ្នកឡើយ។

 

ម៉ាសនេះមានសមត្ថភាព២យ៉ាង

  • ដើម្បីធ្វើឲ្យសក់របស់អ្នកត្រង់ស្អាត,និងមានសំណើម។

  • ដើម្បីធ្វើឲ្យសក់របស់អ្នកភ្លឺរលោង,មានសុខភាពល្អ និងរឹងមាំ។

នេះជាវិធីធម្មជាតិនៃការពង្រឹង គឺមានភាពងាយស្រួលណាស់ ព្រោះអ្នក​គ្រាន់តែ​ត្រូវ​ការប្រើ​គ្រឿង​ផ្សំធម្មជាតិ​មួយចំនួន​ពីផ្ទះបាយ​របស់អ្នក​តែប៉ុណ្ណោះ។

ការព្យាបាលនេះ ត្រូវបានបង្កើតឡើងពីទឹកខ្ទឹះដូង និង ទឹកក្រូចឆ្មា។ ទឹកខ្ទឹះដូង​ត្រូវ​បានគេ​ដឹងថា​ មាន​សារធាតុ​ចិញ្ចឹម​ធ្វើឲ្យសក់​របស់អ្នក​មើល​ទៅ​មានភាព​ត្រង់​ស្រលូនស្អាត, ​ភ្លឺរលោង ​និងមានសំណើម។

ការរៀបចំ និងការប្រើប្រាស់៖

ជាការងាយបំផុត!ចូរយកទឹកខ្ទឹះដូង ហើយបន្ថែមទឹកក្រូចឆ្មាទៅលើវារួចកូរសព្វ។ ​អនុវត្ត​វានៅលើ​សក់​របស់អ្នក​ឲ្យបាន​សព្វល្អ​ ដូចជា​ការ​អប់​គ្រែម​ជួយ​ឲ្យទន់​ចឹង​ដែរ ​រួចរក្សា​វាទុក​ឲ្យបាន​រយៈពេល​យូរបន្តិច​(កាន់តែយូរកាន់តែប្រសើរ) ​ទើប​ធ្វើការ​លាង​សម្អាត​ជាមួយ​ទឹក​ស្អាត​ធម្មតា​ចេញ។

ទឹកខ្ទឹះដូង ​ផ្ដល់នូវ​សំណើម​ដែល​ចាំបាច់​សម្រាប់​ស្បែកក្បាល​ និងសក់ ​ហើយ​ទឹកក្រូចឆ្មា​មាន​តួនាទី​សំខាន់​ក្នុងការ​លាង​សម្អាត​ស្បែក​ក្បាល​និងសក់។ ​សារធាតុ​ចិញ្ចឹម​មាន​នៅក្នុង​គ្រឿង​ទាំងនេះ​ នឹងផ្ដល់​ឲ្យសក់​របស់អ្នក​មើលទៅ​មាន​ភាព​ស្រស់ស្អាត ​និងជួយ​សក់​មាន​សុខភាពល្អ។ ​ហើយ​សក់​របស់អ្នក​នឹង​ក្លាយ​ទៅជា​ត្រង់, ​ទន់ភ្លឺរលោង ​និងមាន​សំណើម​តាម​បែប​ធម្មជាតិ៕

ដោយ៖ Brugn

ប្រភព៖ healthywayoflife365

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ខ្ទឹះដូង + ក្រូចឆ្មា ​ជួយ​ឲ្យសក់​ត្រង់​ភ្លឺ​រលោង​តាំងពី​ប្រើ​លើក​ដំបូង