បរិភោគត្រីជំនួយ ដល់បេះដូង និង ការពារអ្នកជំងឺ ទឹកនោមផ្អែម

សុខភាព៖ ការញុំាត្រីជាប្រចាំ ត្រូវបានគេជឿជាក់ថា អាចកាត់បន្ថយ ការប្រឈមមុខនឹងជំងឺ បេះដូង មួយចំនួន ដូចជាជំងឺគាំងបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល សម្រាប់អ្នក ដែលមិនមានជំងឺអ្វីសោះ។ កាលពីពេលថ្មីៗនេះមានការស្រាវជ្រាវបានរកឃើញថា ការញុំាត្រី អាចការពារ ពិសេសទប់ទល់ជាមួយនឹង ជំងឺបេះដូងសម្រាប់ស្រ្តីដែលមានជំងឺទឹកនោមផ្អែម។

លោកវេជ្ជបណ្ឌិត Frank B Hu ដែលអ្នកអ្នកស្រាវជ្រាវមកពីសាលាសុខភាពសាធារណៈ Harvard ចក្រភពអង់គ្លេស បានឲ្យដឹងថា ស្រ្តីកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលទទួល ទានត្រីក្នុងរយៈពេល មួយសប្តាហ៍ មានការថយចុះអត្រាដែលអាចកើតជំងឺបេះដូងដល់ទៅ ៤០ភាគរយ ទាបជាងអ្នកកម្រទទួល ទានសាច់ត្រី ហើយអ្នកដែលញុំាត្រីស្ទើររាល់ថ្ងៃ មានការថយចុះដល់ទៅ ២ភាគ ៣។

ជាមួយគ្នានេះដែរ ស្រ្តីដែលទទួលទានត្រី កាន់តែច្រើនក៏មាននិន្នាការផងដែរ ក្នុងការញុំា សាច់ពណ៌ក្រហមកាន់ តែតិច និងបន្លែផ្លែឈើកាន់តែច្រើន។ ក្រុមអ្នកស្រាវជ្រាវក៏បាន បន្ថែម ទៀតថា ការសិក្សានេះបានផ្តល់ នូវភស្តុតាងថា ការបរិភោគត្រីពិតជាមាន អត្ថប្រយោជន៍ខ្លាំងណាស់ ដល់សុខភាព។

ដូច្នេះ ចូរទទួលទានសាច់ត្រីគ្រប់ប្រភេទឲ្យបានច្រើន ជាពិសេសត្រីធម្មជាតិ (មិនមែនចិញ្ចឹម) និង ត្រីសមុទ្រ ជាដើម ដែលសុទ្ធសឹងតែមានអត្ថប្រយោជន៍បំប៉ន គ្រប់អវៈយីវៈក្នុងរាងកាយ ជាពិសេសប្រាជ្ញាស្មារតី តែម្តង។ កូនៗ ដែលមានឪពុកម្តាយ ចាប់ពីវ័យ ៤០ ឆ្នាំឡើងទៅ គួរតែបង្ខំ ឬ លើកទឹកចិត្តឲ្យពួកគាត់ ទទួលទាន សាច់ត្រីឲ្យច្រើន ជាប្រចាំ ជាមួយនឹងបន្លែ៕

បរិភោគត្រីជំនួយ ដល់បេះដូង និង ការពារអ្នកជំងឺ ទឹកនោមផ្អែម