រញ្ជួយដីនៅ ភាគខាងត្បូង អេស្ប៉ាញ កម្រិត ៦,៦រិចទ័រ

ម៉ាឌ្រីដ៖ យោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ថា មានករណីរញ្ជួយដី មួយកម្រិត ៦,៦រិចទ័របាន វាយប្រហារទៅលើ តំបន់ភាគខាងត្បូង ប្រទេសអេស្ប៉ាញ ។

ទីភ្នាក់ងារស្ទង់ ទិន្នន័យភូមិសាសាស្ត្រ សហរដ្ឋអាម៉េរិក (USGS) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា នៅថ្ងៃចន្ទនេះ ភាគខាងត្បូងប្រទេស អេស្ប៉ាញ មានករណីរញ្ជួយដី មួយក្នុងកម្រិត ៦,៦រិចទ័រ ។

USGS បានបញ្ជាក់ថា ករណីរញ្ជួយមានរយៈ ចម្ងាយប្រមាណ ១៦២គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូង នាទីក្រុង ម៉ាហ្គាឡា ។