ម៉ាឡេស៊ី ព្រមាន អំពីការគំរាមកំហែងដោយរដ្ឋឥស្លាម

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ថា លោក Najib Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងថា រដ្ឋឥស្លាម គឺពិតជា "ប្រាកដណាស់" ដែលគំរាមកំហែងមកលើប្រទេសរបស់លោក ។ នេះជាការថ្លែងបញ្ជាក់ បន្ទាប់ពីប៉ុន្មានម៉ោងក្រោយពីការប្រកាសឲ្យដឹងនៅក្នុងខ្សែវីដេអូមួួ ពីក្រុមរដ្ឋឥស្លាម ដែលព្រមាននឹងវាយប្រហារមកដល់ប្រជាជាតិមូស្លីម ដែលបានចាប់ខ្លួនក្រុមអ្នកគាំទ្ររបស់ពួកគេ។

នៅក្នុងខ្សែវីដេអូដែលបញ្ជាក់ដោយប៉ូលិសបានឲ្យដឹងថា វាពិតជាមានប្រតិបត្តិការផ្សេងៗដែលចេញពីក្រុមយោធា Katibah Nusantara ហើយការថ្លែងនេះគឺស្ថិតក្រោមពាក្យពេជ្ររបស់រដ្ឋ ឥស្លាមទាំងអស់ ដោយសារពួកគេបានបញ្ជាក់យ៉ាងដូច្នេះ ដែលនេះជាលើកដំបូងហើយចេញពីរដ្ឋឥស្លាម នៅម៉ាឡេ នោះ ។

លោក Najib បានថ្លែងប្រាប់នៅក្នុងសន្និសីទមួយថា "នេះជាការគំរាមកំហែងយ៉ាងពិតប្រាកដណាស់ ហើយរដ្ឋាភិបាលរបស់លោក ទទួលយកថាវាពិតជារឿងគ្រោះថ្នាក់ខ្លាំងណាស់" ។

លោកបញ្ជាក់ថា "នេះជាការប្រឈមមុខមួយសម្រាប់បណ្តាប្រទេសនៅទូទាំងពិភពលោក" ។ទោះបីយើងនៅឆ្ងាយពីសហគមន៍ តែនេះជាគ្រោះថ្នាក់សម្រាប់ម៉ាឡេស៊ី ៕

http://www.channelnewsasia.com/news/asiapacific/malaysia-warns-of-islamic/2455646.html