របៀប​លាក់​ផ្ទាំង​កម្មវិធី​ដែល​យើង​បាន​បើក​រួច​ហើយ​នៅ​ក្នុង Multitasking លើ iOS 9

ជាធម្មតាពេលដែលយើងបើកកម្មវិធីអ្វីមួយ វា​តែង​តែ​ជាប់​ក្នុង Multitasking ឧទាហរណ៍​ដូចជា​ពេល​ដែល​យើង​បើក​កាមេរ៉ា​ជាដើម ឬ បើកកម្មវិធី Photo ជាដើម។ ពេលខ្លះយើងមិនចង់អោយនរណា​ម្នាក់​ដែល​ខ្ចីទូរស័ព្ទរបស់យើងមើលឃើញ កម្មវិធីដែលយើងធ្លាប់បើកនោះទេ។ ដូច្នេះថ្ងៃនេះខេមបូរីផត នឹង​បង្ហាញអ្នកនូវ Tweak មួយដែលអាចលាក់ផ្ទាំងកម្មវិធីដែលយើងបានបើករួចហើយនៅក្នុង Multitasking។

របៀប​លាក់​ផ្ទាំង​កម្មវិធី​ដែល​យើង​បាន​បើក​រួច​ហើយ​នៅ​ក្នុង Multitasking លើ iOS 9

Tweak នេះអាចប្រើប្រាស់បានលើ iPhone ឬ iPad ដែលដំណើរការដោយ iOS 9 ហើយវាមាន​ឈ្មោះ​ថា Blacklist Switcher 9។ ពេលដែលអ្នកតម្លើង Tweak នេះរួច អ្នកកាន់ទូរស័ព្ទរបស់អ្នក បន្ទាប់​ពី​អ្នក​នឹង​លែងបានឃើញកម្មវិធីដែលអ្នកធ្លាប់បើកទៀតហើយ។ ដើម្បីតម្លើងវាសូមអនុវត្តតាមការ​ណែនាំ​ខាង​ក្រោម៖

តម្រូវការ

  • iPhone ឬ iPad ដែលដំណើរការដោយ iOS 9, iOS 9.0.1 និង iOS 9.0.2 ដែលបាន Jailbreak រួចហើយ។

របៀបដំឡើង៖

  • ចូលទៅកាន់ Cydia > Add Source មួយដែលមានឈ្មោះថា “biteyourapple.net
  • បន្ទាប់ពី Add Source រួច ត្រង់កន្លែង Search > វាយពាក្យ BlacklistSwitcher9 > Install > Confirm
  • រង់ចាំដល់វា តម្លើងចប់ សឹមចុចពាក្យ Restart Springboard
  • ដើម្បីប្រើប្រាស់វាអ្នកត្រូវចូលទៅកាន់ Setting > ជ្រើសរើស Blacklist Switcher > សូមធ្វើ​ការ Enable វាមុនសិន
  • បន្ទាប់មកសូមជ្រើសរើសកម្មវិធីដែលអ្នកចង់លាក់ កុំអោយឃើញក្នុង​ Multitasking ជាការ​ស្រេច។

 របៀប​លាក់​ផ្ទាំង​កម្មវិធី​ដែល​យើង​បាន​បើក​រួច​ហើយ​នៅ​ក្នុង Multitasking លើ iOS 9 របៀប​លាក់​ផ្ទាំង​កម្មវិធី​ដែល​យើង​បាន​បើក​រួច​ហើយ​នៅ​ក្នុង Multitasking លើ iOS 9

បញ្ជាក់៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការណែនាំខាងលើ ឲ្យបានត្រឹមត្រូវ បើសិន​ជាអ្នកធ្វើខុស​ពី​ការ​បង្ហាញខាងលើ ឬជួបបញ្ហាជាយថាហេតុដែលកើតឡើងដោយការច្រលំរបស់អ្នក យើងមិន​ទទួល​ខុស​ត្រូវ​ជាដាច់ខាត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​លាក់​ផ្ទាំង​កម្មវិធី​ដែល​យើង​បាន​បើក​រួច​ហើយ​នៅ​ក្នុង Multitasking លើ iOS 9

  • ដោយ: Samphas
  • 2:56 PM, 25 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ