ដឹង​ទេ? អ្នក​អាច​កើត​ជម្ងឺ​វង្វេង​បាន ប្រសិន​បើ​អ្នក​មាន​បញ្ហា​ទាំង​នេះ​ហើយ​មិន​ប្រញាប់​រក​វិធី​ដោះ​ស្រាយនោះ

មនុស្សមាន ជីវិតដែល មិនដូចជា គ្រឿងម៉ាស៊ីន ដែលអាច ដោះដូរសរីរាង្គ ណាមួយ ឫក៏ប្រើបាន តាមចិត្ត នោះទេ។ មនុស្សម្នាក់ អាចនឹង មានជម្ងឺ រង្វេងបាន ប្រសិនបើខ្លួន គេមិនយកចិត្ត ទុកដាក់ដល់ សុខភាព ផ្លូវចិត្តរបស់ខ្លួន នោះដែល ជាមូលហេតុ នាំឱ្យ កើតជម្ងឺ ស្រ្តេស ធុញថប់ ក្នុងអារម្មណ៍ បានយ៉ាងងាយ។

ដឹង​ទេ? អ្នក​អាច​កើត​ជម្ងឺ​វង្វេង​បាន ប្រសិន​បើ​អ្នក​មាន​បញ្ហា​ទាំង​នេះ​ហើយ​មិន​ប្រញាប់​រក​វិធី​ដោះ​ស្រាយនោះ

មានមនុស្សខ្លះតែងតែ មិនខ្វល់ខ្វាយ ពីបញ្ហា ទាំងនេះទេ ដែលនាំឱ្យ វាកើតឡើង យ៉ាងងាយហើយនាំ ឱ្យសុខភាព ផ្លូវចិត្ត របស់គេ ចុះទន់ខ្សោយបាន ដោយមិន ដឹងខ្លួន។ អ្នកប្រ​ហែល ជាមិនដឹង ទេថាវា បានធ្វើឱ្យ អារម្មណ៍របស់ អ្នកបាត់បង់ ការគ្រប់គ្រង ដូចជាឆាប់ខឹង ហើយអាចឈាន ទៅរក ការប្រើ ហិង្សា ឫ ក៏ឆាប់មាន ការភិតភ័យ ជាដើម។ ជម្ងឺស្រេ្តស ឫការ ធុញថប់ក្នុង អារម្មណ៍នេះ វាជះឥទ្ធិពល ខ្លាំងណាស់ ដែលអាច បណ្តាសឱ្យ ប្រព័ន្ធរំលាយ អាហារប្រព័ន្ធសរសៃ ឈាមបេះដូង មាន បញ្ហាដែល បង្ករឱ្យទៅ ជាជម្ងឺបាន មិនត្រឹម តែប៉ុណ្ណោះ វា អាចនាំ ឱ្យខួរក្បាល ចុះខ្សោយ ដែលបង្ករ ឱ្យបាត់បង់ ការចងចាំ ទៀតផង។ នេះហើយ ជាដំណើរឆ្ពោះ ទៅរកជម្ងឺ វង្វេងបានយ៉ាង ងាយបំផុត។ មូលហេតុ ដែលអាច ធ្វើឱ្យ យើងធុញថប់ ឫស្រ្តេសនេះ វាមានច្រើន ដូចជា ទម្ងន់ការងារ បន្ទុកគ្រួសារ បញ្ហាជីវភាព ជួបរឿង មិនដូចបំណង ជាដើម។ យើងក៏ អាចដោះ ស្រាយបញ្ហា ស្រ្តេស ឫធុញថប់ អារម្មណ៍នេះ បានដែរដោយ គ្រាន់តែ ធ្វើចិត្តឱ្យ សប្បាយៗ ព្យាយាម បើកចិត្ត ឱ្យទូលាយ ពេលជួប បញ្ហាអាច រកនណាម្នាក់ មកជួយ ដោះស្រាយ បញ្ហាកុំ លាក់ទុក។ អ្វីដែល សំខាន់នោះ គឺមនុស្ស ជុំវិញខ្លួន អ្នកជម្ងឺ គួរតែ ជួយគាត់ យល់អារម្មណ៍ ពួកគាត់ ហើយនាំគាត់ ទៅកម្សាន្ត ស្តាប់តន្ត្រី ដើរកម្សាន្ត នៅរមណីយដ្ឋាន មាត់សមុទ្រ ជាដើម ដែលអាច ជួយរំសាយ អារម្មណ៍ កាត់បន្ថយស្រ្តេស ឫអាចស្វែង រកការ ព្យាបាល និងប្រឹ​ក្សាពី​ គ្រូពេទ្យជំនាញ ឱ្យបាន ត្រឹមត្រូវ និងទាន់ពេលវេលា។

ដឹង​ទេ? អ្នក​អាច​កើត​ជម្ងឺ​វង្វេង​បាន ប្រសិន​បើ​អ្នក​មាន​បញ្ហា​ទាំង​នេះ​ហើយ​មិន​ប្រញាប់​រក​វិធី​ដោះ​ស្រាយនោះ

ដូចនេះហើយយើងត្រូវ ចេះលៃពេល វេលាឱ្យបាន ល្អដោយបែង ចែកពេល វេលាឱ្យបាន ដាច់ស្រេចដូចជា ពេលវេលា សម្រាប់ការងារ គ្រួសារ ខ្លួនឯង និងសង្គម ឱ្យបានល្អ។ ជម្ងឺនេះប្រសិនបើ នៅដំណាក់ កាលដំបូល អាចមាន សង្ឃឹមខ្ពស់ប៉ុន្តែ ប្រសិនបើធ្ងន់ធ្ងរ ហើយនោះ គឺពិបាក ព្យាបាលណាស់ ។

***សូមចុចទីនេះដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ដឹង​ទេ? អ្នក​អាច​កើត​ជម្ងឺ​វង្វេង​បាន ប្រសិន​បើ​អ្នក​មាន​បញ្ហា​ទាំង​នេះ​ហើយ​មិន​ប្រញាប់​រក​វិធី​ដោះ​ស្រាយនោះ

  • ដោយ: Panhabot
  • 3:17 PM, 25 January
  • ប្រភព: NDTV
  • Tag: សុខភាព