ដល់កហើយ! គ្រាន់តែរូបថត ដំឡូងមួយ លក់បានជាង ១លានដុល្លារ

បរទេស៖ វាជារឿងមិនគួរឲ្យជឿ ដែលគ្រាន់តែរូបថតដំឡូងមួយសោះ អាចលក់បានក្នុងតំលៃរហូតដល់ ជាង ១លានដុល្លារអាមេរិកឯណោះ។

ដល់កហើយ! គ្រាន់តែរូបថត ដំឡូងមួយ លក់បានជាង ១លានដុល្លារ

មិនមែនមានតំលៃត្រឹម ២-៣ដុល្លារនោះទេ ប៉ុន្តែរូបថតដំឡូង១ប៉ុស្តិ៍ ត្រូវបានគេសុំទិញក្នុងតម្លៃ រហូតដល់ទៅ ៧៥០,០០០ផោន (ប្រហែល ១,០៧២,៦៨៧ដុល្លារអាមេរិក) ឯណោះ។

វាជារឿងដ៏គួឲ្យភ្ញាក់ផ្អើល នៅពេលដែលអ្នកថតរូបឈ្មោះ Kevin Abosch បានលក់រូបថត ដំឡូង #345 បានដល់ខ្ទង់លានដុល្លារ ក្រោយពេលដែលមានបុរសម្នាក់ បានឃើញ និងសុំទិញវា ពេលឃើញរូបនោះ ត្រូវបានព្យួរនៅលើជញ្ជាំងហាងរបស់គាត់រួចមក។

លោក Abosch បាននិយាយថា៖ "ពួកយើងបានអង្គុយផឹកស្រាពិភាក្សាគ្នា ហើយគាត់បាននិយាយថា គាត់ចូលចិត្តរូបនោះ។ បន្ទាប់មកពួកយើងក៏បានកំណត់តំលៃ នៅ២សប្តាហ៍ក្រោយមក"។

នេះគឺជាតំលៃដ៏មិនគួរឲ្យនឹកស្មានដល់មួយ ប៉ុន្តែរូបដំឡូង #345 អាចទាញយកតំលៃបានយ៉ាងខ្ពស់សម្បើមដូចនេះ ក៏ដោយសារតែលោក Kevin Abosch គឺជាអ្នកអ្នកថតរូបដ៏ល្បីល្បាញម្នាក់ ដែលធ្លាប់ត្រូវបានគេស្គាល់រួចមកហើយ ក្នុងការងារថតរូបឲ្យតារាល្បីៗដូចជា Johnny Depp និង Steven Spielberg នៅឯក្រុង Dublin និងប៉ារីសជាដើម៕ 

ដល់កហើយ! គ្រាន់តែរូបថត ដំឡូងមួយ លក់បានជាង ១លានដុល្លារ
លោក Kevin Abosch

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត