សម្តេច​តេ​ជោ ៖ ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស បាន​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​កាន់តែខ្លាំង មកលើ​សមត្ថភាព​ដឹកនាំ​កសាង​ប្រទេស​

ភ្នំពេញ: សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ប្រសាសន៍​តាមរយៈ​ហ្វេ​ស​ប៊ុ​កថា ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់ ទន្ទឹមនឹង​ការកើនឡើង​នៃ​ចំនួន​អ្នកគាំទ្រ​ខ្ញុំ​ជាង​មួយ​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​នៅក្នុង Facebook គឺ​ខ្ញុំ​កាន់​តែមាន​អារម្មណ៍​ថា ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស បាន​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​កាន់តែខ្លាំង​មកលើ​សមត្ថភាព​ដឹកនាំ​កសាង​ប្រទេស​របស់ខ្ញុំ​ដែល​បាន​នាំមក​នូវ​សន្តិភាព និង ការរីកចម្រើន​ពិតប្រាកដ​ដល់​ជាតិ​។
​តាមរយៈ​ទំនាក់ទំនង​រវាង​ខ្ញុំ និង​ពលរដ្ឋ​ដោយផ្ទាល់​ក្នុង Facebook គឺ​ខ្ញុំ​មានឱកាស​ដោះស្រាយ​ផលប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​បាន​កាន់តែ​ច្រើនឡើងៗ​។ សូម​អរគុណ​ដែល​ប្រជាពលរដ្ឋ និង​យុវជន​ប្រើប្រាស់ Facebook ក្នុងការ​ទំនាក់ទំនង​មកកាន់​ខ្ញុំ​។​

​ដំណោះស្រាយ​របស់ខ្ញុំ​គឺ​សម្រាប់​ផលប្រយោជន៍​ប្រជាជន​រួម​ទូទៅ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​។ ប៉ុន្តែ ទោះបី​ខ្ញុំ​ខិតខំ​បម្រើ​ជាតិ និង​ប្រជាជន ហើយ​ខិតខំ​លើកទឹកចិត្ត​យុវជន​អោយធ្វើ​អំពើ​ល្អ ក៏​នៅមាន​មនុស្ស​ដែលមាន​សារជាតិ​ជ្រុលនិយម​មួយចំនួន​តូច​មិន​ពេញចិត្ត បែរជា​វាយប្រហារ​ចំពោះ​ទឹកចិត្ត និង​អំពើ​ល្អ​របស់ខ្ញុំ​ទៅវិញ​។ ពួកគេ​ពិតជា​ទំនេរ​ច្រើន ហើយ​អស់​អី​លេង​ហើយ​នៅពេលនេះ ដែល​ផ្ទុយ​នឹង​ខ្ញុំ​ដែលមាន​ងារ​ជាច្រើន​ត្រូវបំពេញ​ដើម្បី​ផល​ប្រ​យោ​ជ​ន៌​ជាតិ​។
​មុន​នោះគេ​តែង​ស្តីបន្ទោស​គណៈកម្មាការ​បោះ​ឆ្នោត​នៅពេល​គេ​ចាញ់​ការបោះឆ្នោត​ម្តងៗ​។ លើក​នេះ​ប្រសិន​គេ​ច្រណែន​និង​ប្រជាជន​ចូលចិត្ត​ហើយ Likes ឱ្យ Facebook ខ្ញុំ​សង្ឃឹមថា​ពួ​គេ​មិន​ទៅរក​រឿង​ក្រុមហ៊ុន Facebook នោះទេ ហើយក៏​មិន​ចោទ​ខ្ញុំ​ថា​យកសា​រ៉ុង ប៊ីចេង​ទៅ​ទិញ​ទឹកចិត្ត​ប្រជាជន ឬ​គំរាម​ប្រជាជន​ឱ្យ​ចុច Like ឱ្យ​ខ្ញុំ​នោះដែរ​។ សង្ឃឹមថា​រៀមច្បង​ដែល​អួតអាង​និង​តាំងខ្លួន​ជា​ស្តេច Facebook នៅ​កម្ពុជា​មេត្តា​យោគយល់​ព្រោះ​ខ្ញុំ​ជា​អ្នក​ចំណូល​ថ្មី​ទើបបាន​ប្រមាណ​៤​ខែ​ប៉ុណ្ណោះ​។ ប្រសិន​ប្រជាជន Like ឱ្យ​ខ្ញុំ​ច្រើនជាង សូមកុំ​ជេរ​ខ្ញុំ កុំ​ជេរ​ប្រជាជន និង​កុំ​ជេរ​ក្រុមហ៊ុន Facebook ។​

​ខ្ញុំ​សូម​ជនរួមជាតិ និង​យុវជន​ទូទាំងប្រទេស​ចូលរួម​ជាមួយ​ខ្ញុំ ដើម្បី​កសាង​សង្គមជាតិ​យើង​អោយ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​៕​

សម្តេច​តេ​ជោ ៖ ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស បាន​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​កាន់តែខ្លាំង មកលើ​សមត្ថភាព​ដឹកនាំ​កសាង​ប្រទេស​

សម្តេច​តេ​ជោ ៖ ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស បាន​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​កាន់តែខ្លាំង មកលើ​សមត្ថភាព​ដឹកនាំ​កសាង​ប្រទេស​