សាហាវ​ណាស់ ហាល​ទារក​លើដំបូល​ស័ង្កសី​រហូតដល់​ស្លាប់​

Doliprane TVC

​រូបថត​សព​ទារក​ដែល ត្រូវបាន​គេបោះបង់​ចោល នៅលើ​ដំបូង​ផ្ទះមួយ​កន្លែង​នៅ​តំបន់ Sichuan បាន​ក្លាយជា​ប្រធានបទ​មួយ​យ៉ាង​ក្តៅគគុក ក្នុង​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត​នៅ​ប្រទេស​ចិន ។​ ​ប្រភពព័ត៌មាន​បានបង្ហាញ​ឲ្យ​ដឹងថា សព​ទារក​នេះ​ត្រូវបាន​គេ​រកឃើញ​កាលពី​ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៦ លើដំបូល​ផ្ទះមួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ Huayuan ទីក្រុង Jiangyou ខេត្ត Sichuan ។

គេ​បាន​បន្ថែមទៀតថា ដំបូង​គេ​គិតថា ទារក​នោះ​គ្រាន់តែ​ជា​ទារក​ជ័រ​ប៉ុណ្ណោះ តែ​ដល់ពេល​ទៅជិត ទើប​ដឹងថា​នេះ​ជា​សព​ទារក​ដែល​ទើបនឹង​កើត​ថ្មីៗ ។ ចាប់តាំងពី​ពេលដែល​បង្ហោះ​រូបថត​នេះ​មក គេ​បាន​ឃើញថា​មានមតិ​រិះគន់ និង ការបង្ហាញ​ភាព​ក្តៅក្រហាយ​យ៉ាងខ្លាំង ទៅលើ​ម្តាយ​ដែល​គេ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ ហើយ​ស្រប​ពេលនេះ ក្រុម​ប៉ូលីស​ក៏​កំពុង​ស៊ើបអង្កេត​លើ​រឿង ដ៏​អ​ណោ​ច​អធម៌​នេះដែរ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ​អ៊ី​ស​)