ព្រឹត្តិការណ៍ ប្រណាំងកង់ រៃអង្គាសថវិកា ជួយដល់ កុមារក្រីក្រ

ភ្នំពេញ៖  លោក ពិន សារពេជ្ញ  នាយកកម្មវិធី PSE បានមានប្រសាសន៍ថា ជនក្រុមហ៊ុនសែលកាត និង អង្គការដើម្បីភាព ញញឹមនៃកុមារ បានរៀបចំ ដំណើរពីភ្នំពេញ ទៅកំពត ក្នុងចំងាយ ១២០គីឡូម៉ែត្រដើម្បី រៃអង្គាសថវិកា ជួយដល់កុមារក្រីក្រកម្ពុជា។

បើតាមលោក សារពេជ្ញ “កម្មវិធី” ជិះកង់ទៅសាលា” ដោយមានការរៀបចំអង្គការ និងក្រុមហ៊ុន ដើម្បីប្រមូលថវិការ អ្នកចូលរួមជិះកង់ ទំាងអស់ដើម្បីធ្វើការប្រកួត  ការជិះកង់រយៈពេលមួយថ្ងៃពី ភ្នំពេញទៅខេត្តកំពត កាលពីថ្ងៃសៅរ៍កន្លងទៅ ដើម្បីរៃអង្គាសថវិកា ក្នុងន័យផ្តល់ការគំាទ្រ ដល់កុមារក្រីក្រ ឲ្យទទួលបាននូវការអប់រំ បានល្អប្រសើ និង តាមរយៈផ្តល់មធ្យោបាយ ធ្វើដំណើរ។

លោក បានបន្តថា អ្នកចូលរួមទំាងអស់ ត្រូវមានអាយុ លើសពី៤៥ឆ្នាំ អាចជ្រើសយក “ក្រុមVIP” ខណៈដែលអ្នកជិះកង់អាជីព អាចជ្រើសយក “ក្រុមខ្លារខិន” ហើយអ្នកជំនាញជិះកង់ មធ្យមអាចជ្រើសយក “ក្រុមទន្សាយ”។ ក្រៅពីក្រុមខ្លំាងៗ ទំាងបីខាងយើងក៏មាន “ក្រុមនារីក្លាហាន” សម្រាប់នារី របស់យើងផងដែរ។

លោកក៏បានបន្ថែមទៀតថា “កម្មវិធីជិះកង់ទៅសាលា មិនត្រឹមតែធ្វើអោយ អ្នកចូលរួមមានភាព សប្បាយរីករាយតែប៉ុណ្ណោះទេ តែវាក៏ចូលរួមចំណែក យ៉ាងសំខាន់ដល់ ការអភិវឌ្ឍន៍សហគមន៍យើងផងដែរ។ យើងសង្ឃឹមថា នឹងមានអ្នកចូលរួមច្រើន ក្នុងកម្មវិធីនេះ ដើម្បីផ្ដល់ឲ្យកុមារក្រីក្រ នូវលទ្ធភាពពេញលេញ ក្នុងការសិក្សា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងអនាគតរបស់ពួកគេ”៕