ពាន​ KMH Champions League ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង អ្នក​គាំទ្រ​ចូល​រួម​យ៉ាង​ច្រើន

ពាន​រង្វាន់ KMH Champions League ​ដែល​មាន​ក្រុម​ចូល​រួម​ចំនួន​៣២​ក្រុម ​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ហើយ​កាល​ពី​ម្សិលមិញ​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ។

ពាន​ KMH Champions League ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង អ្នក​គាំទ្រ​ចូល​រួម​យ៉ាង​ច្រើន

KMH Champions League ​ជា​ពាន​រង្វាន់​ថ្មី​មួយ ​ដែល​មាន​ការ​ចូល​រួម​ពី​ក្រុម​កំពូល​នៃ​លីគ​បាល់ទាត់​មិន​អាជីព​ទាំង​៧ ដូច​ជា KMH Cup, DOMREYSOR League, Rooy7 League, Rama League, Holy League, Emperial League និង Bunla Soccer League ​ដើម្បី​រក​ប្រាក់​ជួយ​ដល់​មនុស្សធម៌​នានា។ លោក កាំង សេន ​អ្នក​រៀប​ចំ​ការ​ប្រកួត​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​បាន​ឃើញ​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន ចូល​រួម​អបអរ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ឆាក​ប្រកួត​រវាង​ក្រុម Fuxin United ​និង Premium FC ។

ពាន​ KMH Champions League ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង អ្នក​គាំទ្រ​ចូល​រួម​យ៉ាង​ច្រើន

 លោក កាំង សេន ​អ្នក​រៀប​ចំ​ការ​ប្រកួត

លោក កាំង សេន ​បាន​បន្ត​ទៀត​ថា​ត្បិត​តែ​នេះ​មិនមែន​ជា​ការ​ប្រកួត​លក្ខណៈ​អាជីព​មែន ប៉ុន្តែ​វា​អាច​បង្កើត​ឱ្យ​យុវជន​ទាំង​អស់​មាន​ការ​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក សហការ​គ្នា លេង​កីឡា​ដើម្បី​សុខភាព។ ជា​ពិសេស​ផ្ដល់​ឱកាស​ឱ្យ​កូន​ខ្មែរ​ បង្ហាញ​សមត្ថភាព​ដែល​ពួកគេ​មាន​នៅ​តាម​តំបន់​នានា ក៏​ដូចជា​ក្រុម​បាល់ទាត់​មិន​ទាន់​អាជីព ឱ្យ​បាន​ស្គាល់​ការ​ប្រកួត ​មាន​លក្ខខណ្ឌ​ស្ដង់​ដារ​មួយ។

ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ នឹង​ដំណើរ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​២៤​ខែ​មករា​ម្សិលមិញ​នេះ​ត​ទៅ រហូត​ដល់​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ឆ្នាំ​២០១៦ ​ទើប​រក​ឃើញ​ក្រុម​ជើង​ឯក។ ប្រាក់​រង្វាន់​សម្រាប់​ការ​ប្រកួត​នេះ​គឺ ​លេខ​មួយ​នឹង​ទទួល​បាន ៣​ពាន់​ដុល្លារ អម​ដោយ​ពាន​តម្កល់​មួយ ឯ​លេខ​២ ទទួល​បាន ១៥០០​ដុល្លារ និង​លេខ​៣ ទទួល​បាន ៧៥០​ដុល្លារ។ ចំពោះ​ក្រុម​ដែល​ឡើង​ដល់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ទទួល​បាន ៣៥០​ដុល្លារ វគ្គ ៨​ក្រុម​ចុង​ក្រោយ​ទទួល​បាន ១៥០​ដុល្លារ និង​ក្រុម​ដែល​ឡើង​ដល់​វគ្គ ១៦​ក្រុម​ទទួល​បាន ៥០​ដុល្លារ៕

ពាន​ KMH Champions League ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង អ្នក​គាំទ្រ​ចូល​រួម​យ៉ាង​ច្រើន

ពាន​ KMH Champions League ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង អ្នក​គាំទ្រ​ចូល​រួម​យ៉ាង​ច្រើន

ពាន​ KMH Champions League ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង អ្នក​គាំទ្រ​ចូល​រួម​យ៉ាង​ច្រើន

ពាន​ KMH Champions League ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង អ្នក​គាំទ្រ​ចូល​រួម​យ៉ាង​ច្រើន

ពាន​ KMH Champions League ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង អ្នក​គាំទ្រ​ចូល​រួម​យ៉ាង​ច្រើន

ពាន​ KMH Champions League ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង អ្នក​គាំទ្រ​ចូល​រួម​យ៉ាង​ច្រើន

ពាន​ KMH Champions League ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង អ្នក​គាំទ្រ​ចូល​រួម​យ៉ាង​ច្រើន

អត្ថបទ៖ មុន្នី រម្យ