សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៦ ក្រុមហ៊ុន GAC Motor បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ក្រុមហ៊ុន​ចែកចាយ​បន្ត​នៅ​មី​យ៉ា​ន់​ម៉ា ដែល​មានឈ្មោះ​ថា Lyan Shan Engineering Service Co., Ltd. (LS AUTO) ធ្វើការ​ផ្សព្វផ្សាយ​នៅ​ទូ​ទាំង​ពិភពលោក​នូវ​យុទ្ធសាស្ត្រ​ជា​សកល​របស់​ខ្លួន​គឺ «​ផែនការ​និង​សកម្មភាព ប្លង់​រួម គោលការណ៍​អភិវឌ្ឍន៍​តាម​ជំហាន​និង​ទម្លុះ​ឧបសគ្គ​នៅ​តំបន់​សំខាន់​ៗ» ។ នេះ​មិន​ត្រឹមតែ​បាន​ពង្រឹង​នៅ​ក្នុង​ទីផ្សារ​ក្រៅប្រទេស​របស់​ក្រុមហ៊ុន GAC Motor ថែម​ទាំ​ងា​ន​សម្គាល់ថា​ក្រុមហ៊ុន GAC Motor បាន​បោះ​ជំហាន​យ៉ាង​សំខាន់​នៅ​ក្នុង​ទីផ្សារ​នៅ​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​បាន​ចូល​ក្នុង​ទីផ្សារ​កម្ពុជា ។

លោក Yuan Zhongrong អនុប្រធាន​ក្រុមហ៊ុន GAC GROUP និង​ជា​អគ្គនាយក​ក្រុមហ៊ុន GAC Motor លោក Jiang Hua ប្រធាន​ផ្នែក​ពាណិជ្ជកម្ម លោក Wang Shunsheng ជំនួយការ​ប្រធាន​គ្រប់​ទូទៅ​នៃ​ក្រុមហ៊ុន GAC Motor និង​តំណាង​ដទៃ​ទៀត​មក​ពី LS AUTO រួម​មាន​លោក YANG KHIKEKYIN នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន LS AUTO, លោក WANG ZIHONG នាយក​ក្រុមហ៊ុន LS AUTO  និង​លោក U HLA AUNG នាយករង​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន LS AUTO បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ ។

លោក Yuan Zhongrong បាន​ថ្លែង​សុន្ទរកថា​ឲ្យ​ដឹង​ថា ក្រុមហ៊ុន GAC Motor មាន​ទំនុកចិត្ត​និង​មាន​សមត្ថភាព​ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​អាជីវកម្ម​នៅ​ក្នុង​ទីផ្សារ ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា តាម​រយៈ​ការ​ផ្តល់​នូវ​រថយន្ត​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​សមរម្យ ព្រមទាំង​សេវាកម្ម​ល្អ បន្ទាប់​ពី​បាន​លក់​ទៅ​ឱ្យ​អតិថិជន​ក្នុងស្រុក ។

LS AUTO ជា​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​ល្បី​នៅ​ក្នុង​ប្រទេស​ភូមា ដែល​មានបទពិសោធន៍​ផ្នែក​លក់​និង​សមត្ថភាព​ខ្ពស់ ។ បន្ទប់​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន LS AUTO ស្ថិត​នៅ​តាម​ផ្លូវ PYAY ក្នុង​ទីក្រុង​រ៉​ង់​ហ្គូ​ន Rangoon  រដ្ឋធានី​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​នៅ​ម្តុំ​ក្រុមហ៊ុន Hyundai ក្រុមហ៊ុន Ford ក្រុមហ៊ុន Kia ក្រុមហ៊ុន Mazda និង​ម៉ាក​រថយន្ត​ផ្សេង​ទៀត​ដែល​មាន​បរិយាកាស​ល្អ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​លក់​រថយន្ត​។ បន្ទប់​តាំង​បង្ហាញ​នេះ នឹង​ត្រូវ​បាន​សាងសង់​ឡើង​ចូល​ទៅ​ក្នុង​បន្ទប់​តាំង​បង្ហាញ​ម៉ាក​ល្បី​ៗ​ដើម្បី​ផ្ដល់​នូវ​បរិស្ថាន​នៃ​ការ​ប្រើប្រាស់​បែប​ទំនើប​សម្រាប់​អតិថិជន បន្ទាប់​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ។

រហូត​មក​ដល់​ពេល​នេះ ម៉ាក GS4 , GS5 Super និង GA6 របស់​ក្រុមហ៊ុន GAC Motor ដែល​មានការ​ពេញ​និយម​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​និង​នៅ​ក្រៅប្រទេស នឹង​ត្រូវ​បាន​ដាក់​លក់​ជា​លើក​ដំបូង​ក្នុង​ទីផ្សារ​ប្រទេស​មី​យ៉ា​ន់​ម៉ា ហើយ​គេ​រំពឹង​ថា រថយន្ត​ម៉ាក​ទាំងនេះ​នឹង​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ចុងខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង​នៃ​ម៉ាក​យីហោ​របស់​ចិន​។

នៅ​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​GAC Motor បាន​ព​ន្លឿ​ន​វត្តមាន​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​អាស៊ី​អាគ្នេយ៍​។ នៅ​ឆ្នាំ​២០១៤ ក្រុម​ហ៊ុ​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​កម្ពុជា ។ ការ​ចូលរួម​ពី​ក្រុមហ៊ុន​ចែកចាយ​នាំមុខ​គេ​នៅ​មី​យ៉ា​ន់​ម៉ា បាន​ពង្រឹង​ស្ថានភាព​របស់​GAC Motor ឲ្យ​នាំមុខ​គេ​ក្នុង​ចំណោម​ម៉ាក​យីហោ​របស់​ចិន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​យុទ្ធសាស្ត្រ​ទីផ្សារ​អន្តរជាតិ​របស់ ក្រុមហ៊ុន GAC Motor ។

ដោយសារ​ម៉ាក​យីហោ​របស់​ចិន​ចូល​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ក្រុមហ៊ុន GAC Motor បាន​ទទួលខុសត្រូវ​ក្នុង​ការ​កំណត់​ម៉ូ​ដែល​ដែល​មានគុណ​ភាព​ជា​អន្តរជាតិ​នៃ​ម៉ាក​សញ្ញា​របស់​ចិន និង​លើកកម្ពស់​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទៅ​ជា​ម៉ាក​អន្ដរជាតិ ក្នុង​គោលបំណង​បង្កើន​កិត្យានុភាព​អន្តរជាតិ​អំពី​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​ពិភពលោក នៅ​ក្នុង​ជម្រៅ​ចិត្ដ​របស់​អតិថិជន​ទូ​ទាំង​ពិភពលោក ៕