ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

លោក​​ច​ន ឃ័​រ​រី នា​ថ្ងៃ​ទី​២៥ មក​រា បាន​មក​បំពេញ​ទស្សនកិច្ច​មួយ​នៅ​ប្រទេស​ឡាវ ដែល​ជា​ទស្សនកិច្ច​លើក​ទី​៣​ របស់​រដ្ឋមន្ត្រី​ការ​បរ​ទេស​អាម​រិ​កមួយ​រូប នៅ​ក្នុង​ប្រទេស​កុំ​មុ​យ​នី​ស្ត​នេះ រយៈពេល​៦០​ឆ្នាំ​កន្លង​មកនេះ ។

ការ​មក​កាន់​ប្រទេស​ឡាវ​របស់​លោក ក្នុង​បំណង​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា នា​ថ្ងៃ​ទី​១៥ និង​១៦ កុម្ភៈ របស់​លោក​ប្រធានាធិបតី​បា​រ៉ា​ក់​ អូ​បា​ម៉ា ជា​ប្រទេស​មួយ​មេដឹកនាំ​ប្រទេស​ទាំង​១០​របស់​អាស៊ាន ។ ក្រុង​វៀង​ចន្ទ នា​ឆ្នាំ​នេះ ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន ហើ​យ​នឹង​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​នឹង​មក​ចូលរួម​ដែរ ដែល​នោះ​នឹង​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រធានា​ធិប​តី​​អា​មេ​រិ​កមួយ​រូប​​ក្នុង​ប្រទេស​នេះ ។

មក​ពី​អា​រ៉ាប់​ប៊ី​ សា​អ៊ូ​ឌី​ត លោក​ឃ័​រ​រី បាន​ជួប​សន្ទនា​នា​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ លោក​ថុ​ង ស៊ិ​ញ ថាម៉ា​វង្ស ដែល​ចាត់​ទុក​ទស្សនកិច្ច​នេះ​ថា ជា​តម្រុយ​ថ្មី​មួយ​សម្រាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ។

តាម​ពិត​ទៅ ឡាវ​ជា​ប្រទេស​មួយ​នៃ​ពិភពលោក ដែល​គិត​ជា​មធ្យម​ប្រជាជន​ម្នាក់​ ទទួល​រង​ការ​ទម្លាក់​គ្រាប់បែក​ច្រើន​គ្រាប់​បំផុត​នា​សម័យ​សង្គ្រាម​វៀតណាម ។ គ្រាប់បែក​ជាង​២​លាន​គ្រាប់ ត្រូវ​ទម្លាក់​លើ​ប្រទេស​ឡាវ ហើយ​ប្រមាណ​ជា​៣០% មិន​ទាន់​ផ្ទុះ ហើយ​មនុស្ស​ប្រមាណ​ជា​៥០.០០០​នាក់​ស្លាប់ ចាប់តាំងពី​បញ្ចប់សង្គ្រាម​មក ដោយសារ​គ្រាប់បែក​មិន​ទាន់​ផ្ទុះ​ទាំងនោះ ។