ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​រដ្ឋមន្រ្តីក្រសួងការបទេសសហរដ្ឋអាមេរិក​ លោក ចន ឃេរី ( John Kerry )​ នឹងមកដល់ព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ​​នាពេលបន្តិចទៀតនេះ បន្ទាប់​ពីលោក​និងគណៈប្រតិភូ បានបញ្ចប់ទស្សនកិច្ចផ្លូវការ​នៅសាធារណរដ្ឋប្រជាធិប​តេយ្យប្រជាមានិតឡាវ ។​

បើតាមសេចក្តីជូនព័ត៌មាន​របស់ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​របស់ប្រទេសកម្ពុជាបានបញ្ជាក់ឲ្យដឹងថា​ នៅក្នុងដំណើរទស្សនកិច្ចផ្លូវ​ការរយៈពេលពីរថ្ងៃ តាមការអញ្ជើញរបស់​លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង​ រដ្ឋមន្រ្តីក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ​គឺធ្វើឡើងក្នុងគោលបំណង​ពង្រឹងបន្ថែម​ទៀតនូវ​ទំនាក់ទំនងទ្វេភាគី​រវាងប្រទេសទំាងពីរ ។

ក្នុងឱកាសទស្សនកិច្ចនេះ​ លោកប្រមុខការទូតអាមេរិក​ ចន ឃេរី ​នឹងចូលជួបសម្តែងការ​គួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​និង ​ជួបចរចាផ្លូវការ​ជាមួយលោកប្រមុខការទូតខ្មែរ ​ហោ ណំាហុង ។

ដោយឡែកប្រភពពីមន្រ្តីគណបក្ស​ប្រឆាំងនិងសង្គមស៊ីវិលក៍បានឲ្យដឹងដែរថា​ ក្នុងដំណើរទស្សនកិច្ច​ដែលនឹងបិទបញ្ចប់នៅថ្ងៃទី២៦​ មករាស្អែក ​លោករដ្ឋមន្រ្តីការបរទេស​អាមេរិកក៍បានទទួលជួបលោក​ កឹម សុខា​ ​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ​ និង​ ក្រុមសង្គមស៊ីវិល​ដែលធ្វើកិច្ចការពាក់ព័ន្ឋនឹង​សិទ្ឋិមនុស្សផងដែរ ៕