ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ​១​ កសាង​ប្រាសាទបាគង ទុកជា​និមិត្តរូប​នៃ អំណាច​របស់​ព្រះអង្គ​

Doliprane TVC

​ជាទូទៅ​ព្រះមហាក្សត្រ​ខ្មែរ អ្នកដឹកនាំ​ប្រ​ទស ឬក៏​វីរៈបុរស របស់​ខ្មែរ​យើង ជំនាន់​មុន នៅពេល​គ្រប់គ្រង​អំណាច ភាគច្រើន​តែងតែកសាង​នូវ​ស្នាដៃ​អ្វីមួយ​ទុក ជា​ស្នាដៃ​របស់ខ្លួន ហើយ​ស្នាដៃ​ទាំងនោះ​ត្រូវបាន​គេ​ចារឹក​ទុក​នៅតាម​សិលាចារឹក ឬ​ តាម​ប្រាសាទ​នានា ទុកជា​កេរ្តិ៍ដំណែល​កូនចៅ​ជំនាន់​ក្រោយ​។​ ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​ ១​ ក៏​មិន​ខុសពី​ក្សត្រ​អង្គ​មុនៗ​នោះដែរ​គឺ ព្រះអង្គ​បាន​កសាង ប្រាសាទបាគង ជា​និមិត្តរូប អំណាច​របស់​ព្រះអង្គ ដែលបង្ហាញ​ពី​ភាព​ដឹកនាំ ដ៏​អស្ចារ្យ របស់​ព្រះអង្គ​។​ ​ឯកឧត្តម គឹម ឆៃ​ហៀ​ង អភិ​បា​រង​ខេត្តសៀមរាប​មានប្រសាសន៍ថា ប្រាសាទ បាគងស្ថិតនៅ​ខាងត្បូង​បំផុត​ក្នុងចំណោមប្រាសាទរលួស ដែល​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១បាន​កសាង​នៅ ឆ្នាំ​៨៨១ នៃ​គ្រិស្តសករាជ ។

ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ​១​ កសាង​ប្រាសាទបាគង ទុកជា​និមិត្តរូប​នៃ អំណាច​របស់​ព្រះអង្គ​

ប្រាសាទ​នេះ មាន​ទ្រង់ទ្រាយ ខ្ពស់​សង់ពីលើ​ខឿន ៣​ជាន់ សម្រាប់​តម្កល់​លិង្គ​ទេវរាជ ឈ្មោះ “​ឥ​ន្រេ្ទ​ស្វរ​” ដែល​ផ្ត​ល់ត​មៃ្ល​ទៅ​​លើ​លទ្ធិ​បុគ្គលនិយម ដែលជា​មែកធាង​មួយ​នៃ​លទ្ធិទេវរាជ​។ ប្រាសាទ​នេះ​មាន កំពែង​ខាងក្រៅ​ធ្វើ​អំពី ថ្មបាយក្រៀម មួយចំណែក​កប់បាត់ទៅ ក្នុងព្រៃ មួយចំណែក ទៀត​បាក់បែក ខូច​អស់ ដែលមាន​បណ្តោយ ៨៥០​ម៉ែត្រ និង​ទទឹង ៥០​ម៉ែត្រ ដោយមាន សិន្ធុ​ព័ទ្ធជុំវិញ​ទទឹង ៦០ ​ម៉ែត្រ​។​

ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ​១​ កសាង​ប្រាសាទបាគង ទុកជា​និមិត្តរូប​នៃ អំណាច​របស់​ព្រះអង្គ​

ប៉ុ​នែ្ត​ទឹកស្រះ​រីង​ខះ​អស់ នៅសល់តែ​ទិសខាងកើត​ទេ មាន​ប្រាសាទតូចៗ​ព័ទ្ធជុំវិញ ប្រាសាទធំ​សង់​ពី​ថ្មប្រផេះ ប្រកបដោយ ក្បូរ​ច្បា​ច់រច​នា​រស់​រវើក ។ ប្រាសាទ​កណ្តាល​មាន​លក្ខណៈ​ជា​ភ្នំ​មាន​ ៥ ​ថ្នាក់ ដោយមាន​ជណ្តើរ​ឡើងទៅ​លើ​គ្រប់​ទិស​ទាំង ៤ តែ​ជញ្ជាំង​ទិសខាងកើត​នៅ ល្អ​ជាងគេ នៅ​ហោជាង​ទ្វារ​ខាងកើត មាន​រូបចម្លាក់​យក្ស​ក្រុង​រាពណ៍​ឬ ឥន្ទជិត ថែ្ល​ងសរ​កើតជា​ចំណង​នាគបាស ទៅ​រុំ​ព័ទ្ធ ព្រះ​លក្ស៍ ដែលមាន​ទ័ព​ស្វា​ចោមរោម​ជា​បរិវា ។

ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ​១​ កសាង​ប្រាសាទបាគង ទុកជា​និមិត្តរូប​នៃ អំណាច​របស់​ព្រះអង្គ​

នៅតាម​ថ្នាក់​នីមួយៗ សុទ្ធ​តែមាន​ច​ម្លា​​ក់រឿង ដកស្រង់​ចេញពី ព្រហ្មញ្ញសាសនា តែ​គួរ​ឲ្យ​ស្តាយ​រូបចម្លាក់​ទាំងនោះ បាន​រលុប​ស្ទើរ​អស់​ទៅហើយ ដោយសារ​មិនអាច​ទ្រាំទ្រ​នឹង ធាតុអាកាស​ក្តៅ​ត្រជាក់​ភ្លៀងខ្យល់ ជាង​១​ពាន់​ឆ្នាំ​នោះ ។ឯកឧត្តម អភិ​បា​រង​ខេត្ត បានបញ្ជាក់​ទៀតថា បន្ទាប់ពី​បាន​ឡើង​សោយរាជ្យ សម្បត្តិ​នៅ គ​.​ស ៨៧៧ ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​ ១ ទ្រង់បានមក​គង់នៅ​រាជធានី ហរិ​ហ រា​ល័យ ឬ​ទីក្រុង​រលួស ដែល​ព្រះបាទ​ជ័យ​វរ្ម័នទី​២ បាន​ត្រួសត្រាយ​ជាដំបូង​។

ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ​១​ កសាង​ប្រាសាទបាគង ទុកជា​និមិត្តរូប​នៃ អំណាច​របស់​ព្រះអង្គ​

ក្រៅពី​ការ ចាត់ការ​ឲ្យ​ជីក​បារាយណ៍​” ឥន្ទ្រ​ត​ដាក​” នៅ​ខាងជើង​រាជធានី ដែលមាន​បណ្តោយ ៣០០០​ម៉ែត្រ ទទឹង ៨០០​ម៉ែត្រ ដែល​សព្វ​ថៃ្ង​គោក​អស់ហើយ​ក្លាយទៅជា​វាលស្រែ នោះ ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ ទ្រង់​បាន​កសាង ប្រាសាទបាគង ដែលជា​ប្រាសាទភ្នំ​ទី​១ ធ្វើ​អំពី​ថ្មភក់​ទុកជា​គោល​ចារឹក​របស់​រាជធានី​និង​ដើម្បី ព្រះរាជ​ជា​និមិត្តរូប នៃ​អំណាច​​របស់ ព្រះអង្គ ដែល​លាតសន្ធឹង​ដល់​តំបន់​ពាយ័ព្យ​រហូតដល់​សមុទ្រ ។

ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ​១​ កសាង​ប្រាសាទបាគង ទុកជា​និមិត្តរូប​នៃ អំណាច​របស់​ព្រះអង្គ​

ពេល​ឡើងទៅ​ទស្សនា ដល់​ចំណុច​ខ្ពស់បំផុត នៃ​ប្រាសាទបាគង​ភ្ញៀវ​ទេសចរណ៍គ្រប់រូប​ទទួល​អារម្មណ៍ ដូច​កំពុង​រស់នៅក្នុង​វិមាន​ទិព្វ​នា​ឋាន​ត្រៃ​ត្រឹ​ង្ស​ទេវលោក​យ៉ាង​ដូច្នេះ​ដែរ ព្រោះតែ​បេតិកភណ្ឌ​ជាតិ​មួយ​នេះ មាន​អាយុកាល​មុន​ប្រាសាទអង្គរវត្ត ទៅ​ទៀត​៕ សុថា​ត់​

ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ​១​ កសាង​ប្រាសាទបាគង ទុកជា​និមិត្តរូប​នៃ អំណាច​របស់​ព្រះអង្គ​