រឿងរំលោភ សម្លាប់កុមារី អាយុ១៤ឆ្នាំ សមត្ថកិច្ចនគរបាល ចាប់ជន ដៃដល់ ពិតប្រាកដ បានសម្រេចហើយ

កំពត៖ ដោយមានការសហការគ្នា ល្អរវាងកម្លាំងនគរបាល ខេត្តកំពតគ្រប់លំដាប់ថ្នាក់ និងនគរបាលនៃ នាយកដ្ឋាន បច្ចេកទេសក្រសួងមហាផ្ទៃ និងអង្គការCPU ដោយមានការចង្អុលបង្ហាញ និងដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ស្នងការខេត្តកំពត ម៉ៅ ច័ន្ទមធុរិទ្ធ ទើបឈានទៅ បំបែកសំណុំរឿង និងឃាត់ខ្លួនជនដៃ ដល់ជាឃាតករបានសម្រេច និងនាំយកមកកសាងសំណុំរឿង ផ្តន្ទាទោសតាមច្បាប់ ហើយព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ។

ជនសង្ស័យដែលពាក់ព័ន្ធ អំពើរំលោភសម្លាប់ ទៅលើក្មេងស្រីអាយុ១៤ឆ្នាំ នៅស្រុកឈូកនោះ ត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌខេត្ត ធ្វើការបង្ហាញមុខ នៅឯស្នងការដ្ឋាននគរបាលខេត្តកំពត។

មន្ត្រីនគរបាល ព្រហ្មទណ្ឌខេត្ត បានប្រាប់ឲ្យដឹងថា៖ ជនសង្ស័យ ឈ្មោះសាត ណូ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។ មន្ត្រីនគរបាលដដែលបន្តថា រឿងករណីរំលោភសម្លាប់លើក្មេងស្រី អាយុ១៤ឆ្នាំ កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅគំនរចំបើង វាលស្រែ ស្ថិតក្នុងភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត រឿងនេះនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ទើបសាកសព បានរកឃើញ។តាមរយៈការប្រមូលព័ត៌មានបឋម និងវត្ថុតាងដែលប្រមូលបាន នៅកន្លែងកើតហេតុ កម្លាំងនគរបាល បានឃាត់ខ្លួនមនុស្ស២នាក់: ១-ឈ្មោះថន រ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ និង ២-ឈ្មោះទូច ចន្ថា ហៅទុយ ភេទប្រុស អាយុ១៨ឆ្នាំ ទាំង២នាក់រស់ នៅក្នុងភូមិត្រពាំងគុយខាងលើ។ ក្រោយពីសាកសួរចម្លើយ ឃើញថា ទាំង២នាក់នេះ មិនពាក់ព័ន្ធនឹងអំពើខាងលើនេះទេ ព្រះរាជអាជ្ញាបានយល់ព្រម ឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយឈ្មោះថន រ៉ាត់ ឲ្យទៅនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ និងឈ្មោះទូច ចន្ថា ហៅទុយ ឲ្យទៅវិញនៅថ្ងៃទី២៤ ខែមករា។

ការប្រមូលភ័ស្តតាង ចុងក្រោយ កម្លាំងបានពិនិត្យ និងរកឃើញថា ជនសង្ស័យពិតប្រាកដ គឺជាឈ្មោះសាត ណូ ជាជនដៃដល់ រំលោភសម្លាប់ លើជនរងគ្រោះ ហើយឈានទៅធ្វើការឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦។

បច្ចុប្បន្នកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕