មន្រ្តីឧតុនិយម អះអាងថា អាកាសធាតុចុះ ត្រជាក់២ថ្ងៃ គឺថ្ងៃទី២៥ និង២៦ ដោយសារ រងឥទ្ធិពលពី ជ្រលងសម្ពាធ ខ្ពស់ស៊ីបេរី

ភ្នំពេញ ៖ អាកាសធាតុនៅថ្ងៃទី២៥មករានេះ បានចាប់ផ្តើមចុះត្រជាក់ ខ្លាំងខុសពីធម្មតា ការចុះត្រជាក់នេះ ត្រូវបានមន្ត្រីក្រសួង ឧតុនិយមថ្លែងថា គឺដោយសារ ប្រទេសកម្ពុជា ទទួលរងនូវឥទ្ធិពល ពីជ្រលងសម្ពាធខ្ពស់ស៊ីបេរី។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា “ការចុះត្រជាក់នេះ គឺមានរយៈពេលត្រឹមតែពីរថ្ងៃទេ ពោលគឺថ្ងៃទី២៥ និងថ្ងៃទី២៦ មករា ឆ្នាំ២០១៦”។

លោកថា អាកាសធាតុចុះត្រជាក់នេះ គឺចាប់ផ្តើមពីកាលព្រលប់ថ្ងៃទី២៤ មករា ម្ល៉េះ សីតុណ្ណភាពចាប់ផ្តើមធ្លាក់ចុះត្រជាក់ ហើយនៅថ្ងៃទី២៥ មករា ចាប់ពីពាក់កណ្តាល យប់គឺសីតុណ្ណភាពចាប់ផ្តើម ចុះត្រជាក់មែនទែន នៅតាមបណ្តាខេត្តមួយចំនួន របស់កម្ពុជាគឺចុះរហូតដល់ ១៤អង្សាសេ។ការចុះត្រជាក់បែបនេះ គឺដោយសារតែកម្ពុជា បានរងនូវឥទ្ធិពលពីជ្រលង សម្ពាធខ្ពស់ស៊ីបេរី ឬហៅថា មូសុងឥសាន្ត ដែលជាហេតុធ្វើឲ្យអាកាសធាតុចុះត្រជាក់បែបនេះ។

បើតាមលោក ចាន់ យុត្ថា បានបន្តទៀតថា “ជាមធ្យមការចុះត្រជាក់នេះ គឺក្នុងមួយឆ្នាំមានរយៈពេលពី១៤ ទៅ២០ថ្ងៃ មានន័យថា អាកាសធាតុមានការប្រែប្រួលចុះឡើង។ ហើយសម្រាប់ខេត្តដែលរងផលប៉ះពាល់ពីអាកាសធាតុចុះត្រជាក់នេះ រួមមាន ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន និងបន្ទាយមានជ័យ៕