សំណាងល្អ មិនមាននរណាម្នាក់ស្លាប់ ឬរងរបួសនៅក្នុង ហេតុការណ៍ឆេះ រោងចក្រផលិត iPhone នៅក្នុងប្រទេសចិនឡើយ

សៀងហៃ៖ វាពិតជាសំណាង ល្អណាស់ បើទោះបីជាអគ្គីភ័យ កើតឡើងទៅលើ រោងចក្រផលិត ទូរស័ព្ទទំនើប iPhone ដែលមានមូលដ្ឋាន នៅក្នុងប្រទេសចិនក្តី ក៏មិនមានសេចក្តីរាយការណ៍ ណាមួយបញ្ជាក់អំពី ជនរងគ្រោះស្លាប់ ឬរងរបួសនោះទេ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ថា មានករណីអគ្គីភ័យ កើតឡើងទៅលើ រោងចក្រផលិតទូរស័ព្ទ iPhone ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ដោយបង្កឡើង ត្រឹមតែឆេះដំបូល រោងចក្រតែប៉ុណ្ណះ ម្ល៉ោះហើយមិនបង្កឲ្យ មានមនុស្សស្លាប់ ឬក៏រងរបួសអ្វីនោះទេ ។ ក្រុមហ៊ុនបច្ចេកវិទ្យាទំនើបឈ្មោះថា Foxconn ដែលមានស្នាក់ការ នៅកោះតៃវ៉ាន់ ក៏បានបញ្ជាក់ថា ពិតជាមិនមានអ្នកស្លាប់ និងរងរបួសនោះទេ ។

ប្រភពព័ត៌មាន បានបញ្ជាក់ថា អគ្គីភ័យបានកើតឡើងនៅ ក្នុងរោងចក្រមួយ នៅក្នុងតំបន់ Zhengzhou ខេត្ត ហេណាន ប្រទេសចិន ដែលនេះជារោងចក្រ ដ៏សំខាន់មួយសម្រាប់ផ្គត់ផ្គង់ របស់ក្រុមហ៊ុន Apple Inc ។

អ្នកនាំពាក្យមួយរូប បានបញ្ជាក់ថា "អគ្គីភ័យត្រូវបានគ្រប់គ្រង ស្ថានការណ៍បានដោយ នាយកដ្ឋានពន្លត់អគ្គីភ័យ បន្ទាប់ពីបានទទួល ព័ត៌មានភ្លាមៗ" ។ មិនមាននរណាម្នាក់ស្លាប់ ឬរងរបួសអ្វីឡើយ ដោយសារតែមាន ការសម្របសម្រួល និងជួយសង្គ្រោះ ទាន់ពេលវេលា ៕

សំណាងល្អ មិនមាននរណាម្នាក់ស្លាប់ ឬរងរបួសនៅក្នុង ហេតុការណ៍ឆេះ រោងចក្រផលិត iPhone នៅក្នុងប្រទេសចិនឡើយ

សំណាងល្អ មិនមាននរណាម្នាក់ស្លាប់ ឬរងរបួសនៅក្នុង ហេតុការណ៍ឆេះ រោងចក្រផលិត iPhone នៅក្នុងប្រទេសចិនឡើយ