ជប៉ុន ចង់ក្លាយជាប្រទេស មហាអំណាចទាំង ៦ ក្នុងក្រុមប្រឹក្សា សន្តិសុខយូអិន

តូក្យូ៖ នៅរសៀលថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេស ជប៉ុនលោក ហ្វីមីអូ គីស៊ីដា បានប្ដេជ្ញា បង្កើនកិច្ចខិតខំប្រឹង ប្រែងទៅកាន់ក្រុមប្រឹក្សា សន្ដិសុខនៃអង្គការសហប្រជាជាតិ ដែលប្រទេស នេះមានគោលបំណង  ក្លាយខ្លួន ជាសមាជិកអចិន្រ្តៃយ៍ បន្ថែមលើប្រទេសមហាអំណាច ជាសមាជិកអចិន្ត្រៃយ៍ ដែលមានចំនួន ៥ ប្រទេស ស្រាប់ទៅហើយនោះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នេះដោយលើក ឡើងសម្ដីពីកិច្ច ប្ដេជ្ញារបស់លោករដ្ឋមន្រ្ តីការបរទេសជប៉ុនរូបនេះ បន្ដទៀតថា “ជប៉ុនត្រូវការ ចូលរួមចំណែកកម្រិតខ្ពស់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខយូអិន ដើម្បីបង្ហាញថា ខ្លួនបានក្លាយ ជាសមាជិកអចិន្រ្តៃយ៍មួយយ៉ាងពិតប្រាកដ”។

លោកបានបន្ដទៀតថា ការិយាល័យកណ្តាលនឹងពិភាក្សាអំពីការចូលរួមចំណែក របស់ជប៉ុន ក្នុងអំឡុងអណត្តិ ២ឆ្នាំរបស់ខ្លួន ចាប់ពីខែមករា ដែលខ្លួនជាសមាជិកមិនអចិន្ត្រៃយ៍ របស់ ក្រុមប្រឹក្សាសន្តិសុខ និងវិធីសាស្រ្ត ដើម្បីសម្រេចបាននូវ “គោលដៅយូរអង្វែង” របស់ ប្រទេសនេះប្រយោជន៍ក្លាយជាសមាជិកអចិន្ត្រៃយ៍របស់យូអិន បន្ថែមលើចំនួនចាស់។

តាមការបញ្ចារបស់លោក គីស៊ីដា បានឲ្យដឹងថា ជប៉ុននឹងប្រឹងប្រែងអនុម័តដំណោះស្រាយ របស់ក្រុងប្រឹក្សា សន្ដិសុខ ក្នុងការដាក់ទណ្ឌកម្ម ឲ្យកាន់តែតឹងរឹងជាងមុនលើ ប្រទេសកូរ៉េខាងជើង។ សម្រាប់ប្រទេសដែល បាន និង កំពុងទាមទារឲ្យមានការបន្ថែម សមាជិកអចន្ត្រៃយ៍ នៅក្រុមប្រឹក្សាសន្តិសុខនោះមានដូចជា ប្រេស៊ីល, ជប៉ុន, ឥណ្ឌា, និង អាល្លឺម៉ង់។

ចាប់តាំងពីការបង្កើតអង្គការសហប្រជាជាតិ នៅឆ្នាំ ១៩៤៥ និង ក្រុមប្រឹក្សាសន្តិសុខ រាប់ ទសវត្សរ៍មកនេះ សមាជិកអនិចន្ត្រៃយ៍របស់យូអិន មានតែ ៥ប៉ុណ្ណោះ ដែលមិនធ្លាប់បាន កែប្រែ ដូចជា អាមេរិក រុស្ស៊ី ចិន អង់គ្លេស និង បារាំង៕

ជប៉ុន ចង់ក្លាយជាប្រទេស មហាអំណាចទាំង ៦ ក្នុងក្រុមប្រឹក្សា សន្តិសុខយូអិន