ISIS ប្រកាសតាម ខ្សែវីដេអូថា នឹងវាយប្រហារ ទៅលើក្រុងប៉ារីស

ស៊ីអ៊ិនអ៊ិន៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ ទូរទស្សន៍ស៊ីអ៊ិនអ៊ិន បានផ្សព្វផ្សាយព័ត៌មានថា ក្រុមរដ្ឋឥស្លាម (ISIS) បានប្រកាសតាមរយៈ ខ្សែវីដេអូមួយថា ពួកគេនឹងវាយប្រហារទៅលើ ក្រុងប៉ារីស ជាក់ជាមិនខាន នេះជាសារចុងក្រោយមួយ ដែលពួកភេរវករបានបន្លឺឡើង។

ក្រុមភេរវករបានប្រកាស ទទួលស្គាល់ថា ការវាយប្រហារនៅ ក្នុងខែវិច្ឆិកា ដែលបង្កឲ្យមាន អ្នកស្លាប់១៣០នាក់ ជាទង្វើរបស់ពួកគេ។

គួរបញ្ជាក់ថា ការប្រកាសទៅលើ ការវាយប្រហារ ក្រុងប៉ារីសនេះ បានធ្វើឡើងក្នុង អំឡុងពេល១៨នាទី ប៉ុណ្ណោះ ជាមួយនឹងខ្សែវីដេរូ ដែលមានសេចក្តីរាយការណ៍ ព័ត៌មានខុសៗគ្នាទៅលើ ការវាយប្រហារក្រុងប៉ារីស វាជាការប្រកាសឡើងជាថ្មី និងខ្លីៗប៉ុណ្ណោះ។

នេះជាសារព្រមានមួយ ចេញពីក្រុមរដ្ឋឥស្លាម ខណៈព្យុះព្រិលកើតឡើង ហើយមនុស្សចំនួន ០៩នាក់ របស់ក្រុមរដ្ឋឥស្លាម បានប្រកាសថានឹង វាយប្រហារទៅលើប៉ារីស៕

ISIS ប្រកាសតាម ខ្សែវីដេអូថា នឹងវាយប្រហារ ទៅលើក្រុងប៉ារីស