ភាគខាងត្បូង អាឡាស្កា វាយប្រហារ ដោយគ្រោះ រញ្ជួយដី កម្រិត ៧,១រិចទ័រ

សាន់ ហ្វ្រាន់ស៊ីស្កូ៖ កាលកាលពីព្រឹកថ្ងៃ អាទិត្យម្សិលមិញនេះ មានគ្រោះរញ្ជួយដីមួយ បានកើតឡើងនៅភាគខាងត្បូង រដ្ឋអាឡាស្កា ក្នុងកម្រិត ៧,១រិចទ័រ ។

យោងតាមទីភ្នាក់ងារ ស្ទង់ទិន្នន័យភូមិសាស្ត្រ សហរដ្ឋអាម៉េរិក (USGS) បានបញ្ជាក់ថា ករណីរញ្ជួយដីបានកើតឡើងនៅវេលា ម៉ោងប្រមាណ១និង៣០នាទី (ម៉ោងនៅក្នុងតំបន់) ដោយកម្រិតរញ្ជួយមានរយៈចម្ងាយជិត២៦០គីឡូម៉ែត្រ ។

ការរញ្ជួយដីនេះស្ថិតនៅចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីឆ្នេរសមុទ្រ ។

មជ្ឈមណ្ឌលព្រមានស៊ូណាមិ ប៉ាស៊ីហ្វិក នៅកោះហាវៃ បានឲ្យដឹងថា ស៊ូណាមិ មួយមិនត្រូវបានកើតឡើងនេះទេ "ព្រោះកម្រិតរញ្ជួយ វានៅឆ្ងាយពីដែនគោក" ។

ទោះជាបែបនេះក្តី ពលរដ្ឋរស់នៅ តំបន់Anchorage ដែលជាទីក្រុងដ៏ធំស្ថិតនៅភាគ ខាងជើងសហរដ្ឋអាម៉េរិក បាននាំគ្នាភៀសខ្លួនចេញមុនពេល ករណីរញ្ជួយដីកើតឡើង ប្រមាណ៣០ទៅ ៤៥នាទីនោះ ។

សេចក្តីព័ត៌មានបានបញ្ជាក់ថា ទោះបីជាមាន ករណីរញ្ជួយដី តែមិនមានសេចក្តី រាយការណ៍ណាមួយបញ្ជាក់ថា មានអ្នកស្លាប់ រងរបួស ឬបង្កការខូចខាតនៅឡើយទេ ៕