ត្រឡប់មក​ពី​​កម្មវិធី ឡើងផ្ទះ​មិត្តភក្ដិ​វិញ​ ចូល​ដេក​គាំង​បេះ​ដូង​ស្លាប់

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​​ម្នាក់បាន​ទៅ​ចូលរួម​កម្មវិធីឡើងផ្ទះ​មិត្តភក្ដិនៅ​ឯ​ខេត្តកំពង់ស្ពឺ ​ដោយ​​​ផឹកស៊ី​រហូត​ដល់វេលា​​រំលង​អ​ធ្រា​ត្រទើប​វិល​ត្រឡប់​មកផ្ទះ​​វិញ​​​ហើយ​ក៏​ចូល​ដេក លុះ​ព្រឹក​ឡើង​ស្រាប់តែ​​ប្រពន្ធ​ឃើញ​ស្លាប់បង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទីព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​ ​ស្ថិត​នៅ​ក្នុងភូមិត្រពាំង​​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

បុរស​រង​គ្រោះ​ឈ្មោះ លាង សឿ​ន អាយុ​៣៨​ឆ្នាំ ​ជា​អ្នក​​រត់​ម៉ូតូឌុប មានស្រុក​កំណើតនៅ​​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង និង​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​កើតហេតុ​ខាងលើ ។
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែមករា មុន​ពេល​កើតហេតុ​​ បុរស​រូប​នេះ​​និង​​បងប្អូនបាន​ទៅ​ចូលរួមកម្មវិធី​ឡើងផ្ទះ​មិត្តភក្ដិនៅ​ឯ​ខេត្តកំពង់ស្ពឺ ​រហូត​ដល់​ម៉ោង​១រំលង​អ​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​២៥ មករា ទើប​ត្រឡប់​​មក​ផ្ទះ​វិញ​​ចូល​ដេក​រៀង​ៗ​ខ្លួន ​លុះ​ព្រឹក​ឡើង​ស្រាប់​តែ​​ប្រពន្ធ​​ឃើញ​ស្លាប់មាន​សភាព​រឹង​បាត់​ទៅហើយ ។

ក្រោយ​ពេល​កើតហេតុ ប៉ូលិស​ផ្នែក​បច្ចេកទេស​ខណ្ឌពោធិ៍​សែនជ័យ ​​ចុះ​ទៅ​​ធ្វើ​កោសល្យ​វិច័យ និង​​​ពិនិត្យ​​​សាក​សព ហើយ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ
​ជំងឺ​​គាំងបេះដូង ព្រោះ​គាត់​ផឹកស្រាច្រើន​ពេក ​ហើយ​ក៏​​​ប្រគល់​​សព​ទៅ​ឲ្យក្រុម​គ្រួសារ​​​រៀប​ចំ​​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ក្រោម​សម្រែក​ស្រែក​យំ​សោក​ស្តាយ​ពី​ស្ត្រីជា​ប្រពន្ធ​និង​ក្រុម​គ្រួសារ​​គួរ​ឱ្យ​សង្វេគ ៕​

ត្រឡប់មក​ពី​​កម្មវិធី ឡើងផ្ទះ​មិត្តភក្ដិ​វិញ​ ចូល​ដេក​គាំង​បេះ​ដូង​ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត