ក្រុមចោរឆក់​កាបូប​ផ្ទុះអាវុធ​ជាមួយ​ប៉ូលិស ចាប់បាន ២ នាក់​

Doliprane TVC

​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី ១ ឃាត់ខ្លួន​ក្រុមចោរឆក់​ការ​បូ​ប​បាន​ចំនួន ២ នាក់​ក្នុងចំណោម​បក្សពួក​គ្នា ៤ នាក់ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ចំនួន ២ ករណី​ជា​បន្តបន្ទាប់ ក្នុង​ថ្ងៃ​ដដែល​នោះ និង មានការ​ផ្ទុះអាវុធ​ចំនួន ២ គ្រាប់​ផងដែរ ។ ការបង្ក្រាប​នេះដែរ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៣ និង ៤៥ នាទី​ល្ងាច ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្លូវ​លេខ ៥១ កែង និង ផ្លូវ​លេខ ៣១០ ក្នុង​សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌចម្ការមន ។​

ក្រុមចោរឆក់​កាបូប​ផ្ទុះអាវុធ​ជាមួយ​ប៉ូលិស ចាប់បាន ២ នាក់​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​បាន​ប្រាប់​ឱ្យដឹងថា បុរស​ជនសង្ស័យ​ទាំង ២ នាក់​មាន​ទី ១ – ឈ្មោះ សុខ ចម្រើន អាយុ ២៧ ឆ្នាំ ជា​និស្សិត​ច្បាប់​នៅ​សាលា​បឹងត្របែក ស្នាក់​នៅផ្ទះ​លេខ ៥៧ ផ្លូវជាតិ​លេខ ២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ និង ទី ២ – ឈ្មោះ ហេង ដា​រ៉ា អាយុ ២២ ឆ្នាំ មុខរបរ​ជាជាង​ជួសជុល​ទូរស័ព្ទដៃ​ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី ១ ខណ្ឌចំការមន និង ដកហូត​មាន​ម៉ូតូ​ម៉ាក​ហុងដា Beat ព៌​ណ​សលាយ​ខៀវ គ្មាន​ស្លាក​លេខ​មួយគ្រឿង ក្នុងចំណោម​បក្សពួក ៤ នាក់ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ពី​ជនរងគ្រោះ​ចំនួន ២ លើក​ជា​បន្តបន្ទាប់​រួចមក ។

​មុនពេល​កើតហេតុ ពួកគេ​មាន​បក្សពួក​ចំនួន ៤​នាក់ ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ចំនួន ២ គ្រឿង ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​លុយ​ពី​ស្ត្រី​ជា​ជនរងគ្រោះ​ម្នាក់​ខណៈពេលដែល​កំពុង​តែ​ដើរ​ឆ្លងផ្លូវ កាលពី​វេលា​ម៉ោងជាង ១២ ថ្ងៃត្រង់​ថ្ងៃទី ១៩ នេះ នៅខាងមុខ​ហាង​ខារ៉ាអូខេ​ហ្ស​ង់​អេ​លី​ហ្សេ ផ្លូវ​លេខ ៦៣ ( ត្រសក់ផ្អែម ) ក្នុង​សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌចម្ការមន បានសម្រេច​ចំនួន​មួយ​លើក ។ តាម​ប្រភព​ដដែល​ក៏បាន​ប្រាប់​បន្តទៀតថា លុះ​មុន​ឈានទៅដល់​ការចាប់ខ្លួន​ពួកគេ​ទាំងពីរ​នាក់​បាន​នេះ ពួកគេ​ទាំង ៤ នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់យក​ការ​បូ​ប​ឡេ​ប​ថប ពី​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​កំពុងតែ​ជិះ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​នៅ​ខាងជើង​វិមាន​ឯករាជ តាម​បណ្តោយ​ផ្លូវ​ព្រះ នរោត្តម ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ក្រុមចោរឆក់​កាបូប​ផ្ទុះអាវុធ​ជាមួយ​ប៉ូលិស ចាប់បាន ២ នាក់​

​ស្របពេល​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​កំពុង​ដើរល្បាត​នោះ បានឃើញ​ក៏​នាំគ្នា​ដេញតាម​បាប់​បាន​នៅ​ចំណុច​ខាងលើ​បាន ២ នាក់ និង ដកហូត​បាន​ម៉ូតូ​បាន​ចំនួន ១ គ្រឿង​ដែល​ពួកគេ​ជិះ​ធ្វើ​សកម្មភាព​ឆក់​នោះ​តែម្តង ។ ចំណែកឯ​បក្សពួក​រប​ស់​គេ​ចំនួន ២ នាក់​ទៀត ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល ហើយ​ប្រតិបត្តិការ​នេះ​កម្លាំង​សម្ថ​កិច្ច​ក៏​ឈានទៅដល់​ការផ្ទុះអាវុធ​ចំនួន ២ គ្រាប់​ផងដែរ ខណៈពេលដែល​ពួកគេ​ទាំងពីរ​នាក់​តដៃ​នោះ ។​

ក្រុមចោរឆក់​កាបូប​ផ្ទុះអាវុធ​ជាមួយ​ប៉ូលិស ចាប់បាន ២ នាក់​

​ក្រោយពេល​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​ការ​បូ​ប​យ៉ាងសកម្ម​ទាំង ២ នាក់ និង ដកហូត​បាន​ម៉ូតូ​ស៊េរី​ទំនើប​មួយគ្រឿង​ដែល​ជិះ​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ពី​ជនរងគ្រោះ​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែមួយ​ចំនួន ២ លើក​រួចមក ក៏​នាំខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​បឹង​កេងកង​ទី ១ និង បន្ត​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន ២ នាក់​ផ្សេងទៀត​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ជា​បន្តទៅទៀត​ផងដែរ ៕ ( ប្រភព : TV5 )