ការស្ថាបនា​បណ្តាញ​ផ្លូវ​គមនាគមន៍​ឆ្នាំ​២០១៦ ត្រូវ​សម្រេច​ឱ្យបាន ១០០ ភាគ​១០០

ភ្នំពេញ​:  មេបញ្ជាការ​កងកម្លាំង​វិស្វកម្ម​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ បានដាក់​ចេញ​នូវ​បទបញ្ជា​ដ៏​ម៉ឹងម៉ាត់​ដល់​បណ្តា​កងឯកភាព​ជំនាញ ដោយ​តម្រូវ​ដាច់ខាត​សម្រេច​ឱ្យបាន​លទ្ធផល ១០០ ភាគ ១០០ លើ​ការងារ​ស្ថាបនា​សំណង់​ប្រព័ន្ធ​បណ្តាញ​ផ្លូវ -​ថ្នល់ និង​រាល់​សំណង់​សិល្ប​ការ្យ សម្រាប់​គម្រោង​ឆ្នាំ​២០១៦​នេះ​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម អគ្គ​មេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ បានប្រកាស​ដាក់ចេញ​នូវ​បទបញ្ជា​ស្តីពី​ការប្រគល់​ភារកិច្ច​ស្ថាបនា​បណ្តាញ​ផ្លូវ​គមនាគមន៍​ខាងលើនេះ ឱ្យដល់​បញ្ជាការ​តាម​បណ្តា​កងឯកភាព​ពាក់ព័ន្ធ ក្នុង​កិច្ចប្រជុំ​កាលពី​ព្រិ​ក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ ដែល​បាន​ដំណើរ​ការប្រព្រឹត្តិទៅ នា​សាលប្រជុំ​បញ្ជាការដ្ឋាន​វិស្វកម្ម​។​
​    ​
​សូមបញ្ជាក់ថា ការដាក់ចេញ​នូវ​បទបញ្ជា ស្តីពី ការប្រគល់​ភារកិច្ច​ស្ថាបនា​បណ្តាញ​ផ្លូវ​គមនាគមន៍ ឆ្នាំ​២០១៦ ខាងលើនេះ គឺ​យោងទៅលើ​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ស្តីពី គម្រោង​ផែនការ​រៀបចំ និង​ស្ថាបនា​បណ្តាញ​ផ្លូវ​គមនាគមន៍ ឆ្នាំ​២០០៨-២០០១១ សម្រាប់​ទិសឧត្តរ និង​គម្រោង​ផែនការ​រៀបចំ និង​ស្ថាបនា​បណ្តាញ​ផ្លូវ​គមនាគមន៍ ឆ្នាំ​២០១០-២០១៩ សម្រាប់​ទិសពាយ័ព្យ និង​ប​ស្ចឹ​ម​នៃ​មាតុភូមិ​កម្ពុជា​។ នេះ​បើតាម​ការប្រកាស​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ព្រំ ជុំ​វី​ណា មេបញ្ជាការរង​កងក​ម្លាំ​ង​វិស្វកម្ម​អគ្គបញ្ជាការ ខ ភ ម ។​

​លោក​មេបញ្ជាការរង​បាន​បន្តថា បទបញ្ជា​របស់​អគ្គមេបញ្ជាកា​រ​រង​មេបញ្ជាការ​បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការ ដែល​បាន​ដាក់ចេញ​នេះ ក៏បាន​ធ្វើឡើង​យោងតាម​ស្មារតី​ផែនការ​ភារកិច្ច​របស់​កងកម្លាំង​វិស្វកម្ម​នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៦ និង​សេចក្តីប្រកាស​ផ្តល់​សំណង់​គមនាគមន៍ និង​ឥណទាន​របស់​រាជរដ្ឋាភិបាល ឆ្នាំ​២០១៦ របស់​ក្រសួង​អាណាប័ក​ដើមខ្សែ​ជូន​បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការ​ផងដែរ​។   

​ដើម្បី​សម្រេច​ឱ្យបាន​ជោគជ័យ​ជា​ស្ថាពរ​បទបញ្ជា​ស្តីពី​ប្រគល់​ភារកិច្ច​ស្ថាបនា​បណ្តាញ​ផ្លូវ​គមនាគមន៍​ឆ្នាំ​២០១៦​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គ​មេបញ្ជាការរង​មេបញ្ជាការ​បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការ ខ ភ ម ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា​ដោយ​ប្រគល់​ភារកិច្ច​ឱ្យដល់​មេបញ្ជាការ​បណ្តា​កងឯកភាព​ពាក់ព័ន្ធ ចាត់តាំង​កម្លាំង​ទ័ព និង​មធ្យោបាយ​គ្រប់​ប្រភេទ​ទទួលខុសត្រូវ​ស្ថាបនា​សំណង់​ឱ្យសម្រេចបាន ១០០ ភាគរយ ១០០ ក្នុង​ឆ្នាំ​២០១៦៕

ការស្ថាបនា​បណ្តាញ​ផ្លូវ​គមនាគមន៍​ឆ្នាំ​២០១៦ ត្រូវ​សម្រេច​ឱ្យបាន ១០០ ភាគ​១០០

ការស្ថាបនា​បណ្តាញ​ផ្លូវ​គមនាគមន៍​ឆ្នាំ​២០១៦ ត្រូវ​សម្រេច​ឱ្យបាន ១០០ ភាគ​១០០

ការស្ថាបនា​បណ្តាញ​ផ្លូវ​គមនាគមន៍​ឆ្នាំ​២០១៦ ត្រូវ​សម្រេច​ឱ្យបាន ១០០ ភាគ​១០០
​នាយ​ឧ​ត្ត​ម​សេនីយ៍​ខ្វាន់​ស៊ា​ម​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា​ស្តីពី​ប្រគល់​ភារកិច្ច​ស្ថាបនា​បណ្តាញ​ផ្លូវ​គមនាគមន៍​ឆ្នាំ​២០១៦​។​