យល់ដឹងអំពី គុណប្រយោជន៍នៃ ផ្លែត្របែក

សុខភាព៖ ផ្លែត្របែកគឺជាផ្លែឈើ ដែលមានរសជាតិជូរ អែមដ៏ពេញនិយម សម្រាប់មនុស្ស ទូទៅក្នុងការ ទទួលទានលេងៗ ជាមួយនឹងអំបិលម្ទេស ប៉ុន្តែការទទួលទានបែបនេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែអ្នកថែមទាំងផ្តល់សារប្រយោជន៍ ដល់សុខភាពដោយមិនដឹងខ្លួន។

ផ្លែត្របែកស្រស់មានពណ៌ខៀវខ្ចី មានរសជាតិជូរអែម សាច់ខាងក្នុងរបស់វា ពិតជាអាចធ្វើ ជាថ្នាំ សម្រាប់សម្រក ទម្ងន់បានយ៉ាងមាន ប្រសិទ្ធភាព។ ផ្លែត្របែកមានវីតាមីនច្រើន ជាងក្រូចពោធិសាត់ដល់ទៅ ៨ដង។ បើកាលណាពិសាត្របែកស្រស់ត្រឹមតែមួយផ្លែ នឹង បានទទួលវីតាមីន C ច្រើនគ្រប់គ្រាន់សម្រាប់សេចក្តី ត្រូវការរបស់រាងកាយ។

វីតាមីន C នៅក្នុងផ្លែត្របែកមានតួនាទីសំខាន់ណាស់សម្រាប់ធ្វើឲ្យស្បែកមានសភាពស្រស់ថ្លា ព្រោះវាជាសារ ធាតុពិសេសសំរាប់ ការផលិតខូលឡាជេន ដើម្បីទ្រទ្រង់ស្បែក និងជាលិកា ផ្សេងនៅក្នុងរាងកាយឲ្យរឹងមាំ។ ក្រៅពីនេះត្របែកទុំក៏អាចធ្វើជាថ្នាំបញ្ចុះ បានយ៉ាងមានប្រសិទ្ធភាព៕

យល់ដឹងអំពី គុណប្រយោជន៍នៃ ផ្លែត្របែក