ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង ស្ថាបនិក​សារព័ត៌មាន​កោះសន្តិភាព ក្នុង​ឱកាស​ចូលរួម​ក្នុង​ពិធី​ជួបជុំ​អតីត​អ្នកកាសែត​កម្ពុជា ដែល​បាន​ប្រារព្ធ​​ធ្វើ​នៅ​ក្នុង​ភោជនីយដ្ឋាន សេ​វេន​ប្រាយ នា​ថ្ងៃ​ទី​២១ មក​រា ២០១៦ វេលា​ម៉ោង​១១​ថ្ងៃត្រង់ ។

ជា​ការ​ជួបជុំ​ខួប​ឆ្នាំ​ទី​៣៧ ​នៃ​ថ្ងៃកំណើត​កាសែត​កម្ពុជា ដើម្បី​ផ្តល់​ឱកាស​ឱ្យ​អ្នកកាសែត​កម្ពុជា ពី​អតីត​បាន​ជួប​សំណេះសំណាល​គ្នា​ពិសារ​អាហារ​រួម​គ្នា ក្រោម​អធិបតីភាព​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អតីត​ប្រធាន​កាសែត​កម្ពុជា ដែល​មានកំណើត​ការ​ផ្សាយ​ថ្ងៃ​ទី​២៥ មក​រា ១៩៧៩ ។

លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង ជា​អតីត​អ្នកកាសែត​កម្ពុជា​ពី​ដើមឆ្នាំ​១៩៨០ ក្រោយ​ពេល​ដែល​លោក​ចេញ​ផុត​ពី​របប​ប៉ុ​ល ពត វិល​មក​រាជធានី​ភ្នំពេញ​វិញ នៅ​ចុង​ខែមករា ១៩៧៩ ។

ការ​ជួបជុំ​គ្នា​រវាង​មិត្ត​ចាស់ រំលឹក​ពី​៣៧​ឆ្នាំ​មុន ពិតជា​សប្បាយ​មែន​... សប្បាយ​ផឹក​មិន​ស្រវឹង ក្រោម​ការ​ទង្គិច​កែវ​គ្នា ទង្គិច​គ្មាន​ប្រណី ។