ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​​​មួយ​គ្រឿង ​ត្រូវ​បាន​​​នគរបាល​ចរា​ចរណ៍​ជើង​គោក​​រាជធានី​ភ្នំពេញ ​​​ស្ទូច​យក​ទៅ​រក្សា​ទុក ក្រោយ​ពី​​​ប្រទះ​​ឃើញ​​​ចត​ទុក​ចោល​​តាំង​ពី​ម៉ោង​ជាង​៣​រំលង​អធ្រាត្រ​ ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹកថ្ងៃ​ទី២៥​ មក​រា ​នៅ​ខាងជើង​ស្ថានទូត​រុ​ស្ស៊ី ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ។

​មន្ត្រី​នគរបាល​បាន​​ឱ្យ​ដឹង​ថា មុន​មានការ​ភ្ញាក់ផ្អើល​​ គេ​​ឃើញជន​មិន​ស្គាល់​អត្តសញ្ញាណ​បើក​​រថយន្ត​ស្ព័​រ​ស៊េរី​ទំនើប​ម៉ាក CeLICA ពណ៌​ស គ្មាន​ស្លាក​លេខ មួយ​គ្រឿង ​​​មក​​ចត​ទុក​នៅ​ចំណុច​ខាងលើ​តាំងពី​ម៉ោងជាង៣រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី២៥ ខែមករា ​។​ ​​​​​

មន្ត្រី​នគរបាល​បាន​បន្ត​​ថា ក្រោយ​​ពី​​សមត្ថ​កិច្ច​​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​​​ខាងលើ​មិនឃើញ​ ដោយ​ខ្លាច​​ជន​ខិល​ខូច​ឆ្លៀត​ឱកាសនោះ ​ក៏​​​រាយការណ៍​បន្ត​ទៅ​​​កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ស្ទូច​យក​ទៅ​រក្សា​ទុក​​ ដើម្បី​ឱ្យ​ម្ចាស់​​ដែល​បាត់​រថយន្ត​ទៅ​ទទួល​យកមក​​វិញ ៕​