ស្លាប់​ ៨៥នាក់ ​ដោយសារ​ត្រជាក់​គាំង​បេះដូង​​នៅ​តៃវ៉ាន់


ស្លាប់​ ៨៥នាក់ ​ដោយសារ​ត្រជាក់​គាំង​បេះដូង​​នៅ​តៃវ៉ាន់

​​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​​ចំនួន​អ្នក​ស្លាប់​ ដោយ​សារ​អាកាសធាតុ​​​ត្រជាក់​ខ្លាំង​​ ​នៅ​តៃវ៉ាន់​បាន​កើន​ដល់​ ៨៥នាក់​​ហើយ ​ដែល​ភាគ​ច្រើន​ជា​មនុស្ស​វ័យ​ចំណាស់។

 

ស្លាប់​ ៨៥នាក់ ​ដោយសារ​ត្រជាក់​គាំង​បេះដូង​​នៅ​តៃវ៉ាន់

បើ​តាម​សារព័ត៌មាន Fucus Taiwan ​​បាន​រាយការណ៍​ថា​​មនុស្ស ៣៥នាក់​ស្លាប់​នៅ​ក្រុង Taoyuan ភាគ​ខាង​ជើង​តៃវ៉ាន់ ដោយ​ ២៨នាក់​​​​​​បាន​គាំង​បេះ​ដូង កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ឯ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​មាន​ចំនួន ៧នាក់។

 

​ចំណែក​នៅ​ទីក្រុង Kaosiung ​មាន​អ្នក​ស្លាប់ ១៦នាក់ ​កាល​ពី​​ថ្ងៃ​សុក្រ ​​​ដែល​​ជនរងគ្រោះ​អាយុ​ចន្លោះ​ពី ៦៥ ដល់ ៩៣ឆ្នាំ។ ឯ​នៅ​​ទីក្រុង​តៃប៉ិ ​មាន​ស្លាប់ ២១នាក់​, ១០នាក់​នៅ​ New Taipei កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ និង​តាម​ទីក្រុង​ផ្សេង​ៗ​ទៀត។ ​​

​កោះ​នេះ ​កំពុង​ជួប​អាកាសធាតុ​ត្រជាក់​បំផុត​​មិន​ធ្លាប់​មាន​​​នៅ​ភាគ​ខាង​ជើង​​កោះ ​ដោយ​នៅ​ត្រឹម ៤អង្សា ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ​ចំនួន​អ្នក​ស្លាប់​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​បន្ត​ទៀត ​បើ​​​អាកាសធាតុ​មិន​វិល​ទៅ​រក​ប្រក្រតី​ទេ​នោះ៕

 

ស្លាប់​ ៨៥នាក់ ​ដោយសារ​ត្រជាក់​គាំង​បេះដូង​​នៅ​តៃវ៉ាន់

 

ស្លាប់​ ៨៥នាក់ ​ដោយសារ​ត្រជាក់​គាំង​បេះដូង​​នៅ​តៃវ៉ាន់

 

ស្លាប់​ ៨៥នាក់ ​ដោយសារ​ត្រជាក់​គាំង​បេះដូង​​នៅ​តៃវ៉ាន់

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖shanghaiist