អ្នកគាំទ្រ CNRP នៅរដ្ឋកាលីហ្វ័រញ៉ា ប្រកាសថា ខ្លួនគ្មាន បំណងធ្វើបាតុកម្ម ប្រឆាំងសម្តេចតេជោ

ភ្នំពេញ៖ គណៈកម្មាធិការគាំទ្រ គណបក្សសង្គ្រោះជាតិ (CNRP) រដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង (Socal) សហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ បានប្រកាសថា ខ្លួនមិនមានគម្រោងធ្វើ បាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង ក្នុងខែកុម្ភៈ ខាងមុខនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានទំនាក់ទំនងទៅកាន់ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិទាំង ពីររូប ដើម្បីបញ្ជាក់នូវព័ត៌មាននេះ ឲ្យបានច្បាស់ដែរ ប៉ុន្តែទូរស័ព្ទចូល ហើយគ្មានអ្នកលើក។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមករា តាមរយៈបណ្តាញសង្គម (Facebook) បានថ្លែង ទៅតបទៅកាន់សកម្មជន បក្សសង្រ្គោះជាតិនៅក្រៅប្រទេស ថា បើមានបាតុកម្មប្រឆាំងសម្តេច នៅអាមេរិក ចំណែកនៅក្នុងស្រុកវិញ ក៏អាចមានបាតុកម្មទប់ទល់ មេបក្សប្រឆាំងផងដែរ៕

អ្នកគាំទ្រ CNRP នៅរដ្ឋកាលីហ្វ័រញ៉ា ប្រកាសថា ខ្លួនគ្មាន បំណងធ្វើបាតុកម្ម ប្រឆាំងសម្តេចតេជោ