មនុស្ស ២៦នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធ ករណីគ្រឿងញៀន នៅសៀមរាប

សៀមរាប៖ មន្ទីរយុត្តិធម៌ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងទទួលការងារព័ត៌មាន និងស្រាវជ្រាវបង្រាបបទល្មើសលោក វរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តសៀមរាប សម្របសម្រួលដោយលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ បានចុះបង្រាបករណីរក្សាទុក ដឹកជញ្ជូន ឫជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុងសៀមរាប និងឃាត់ខ្លួនជនសង្ស័យចំនួន ២៦នាក់ ភេទប្រុស។

បើតាមមន្ត្រីកងរាជអាវុធហត្ថ បានបង្ហាញអំពីមុខសញ្ញានោះថា ទី១. ឈ្មោះ សូស ភីរម្យ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរលក់ថ្នាំញៀន ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាមេក្លោងថ្នាំញៀន ដែលបានចែកចាយ និងលក់ទៅអោយក្រុម មានឈ្មោះដូចខាងក្រោម ដើម្បីយកទៅជក់ និងចែកចាយបន្ដ ហើយភាគច្រើនលក់ងោយអ្នករត់ម៉ូតូឌុប ធុកៗ ស្រីខារ៉ាអូខេ និងភ្ញៀវបរទេស, ទី២. ឈ្មោះ ទូសលាស់ រ៉ាវី ភេទប្រុសអាយុ ២៥ឆ្នាំ លក់គ្រឿងសំណង់ ទីលំនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប, ទី៣ .ឈ្មោះ  ស៊ឹង ចាន់តារា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ធុកៗ ទីលំនៅភូមិស្វាយ សង្កាត់សាលាកំរើក ក្រុមសៀមរាប., ទី៤ .ឈ្មោះ សៅ សាយន្ដ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរសន្ដិសុខ ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នីងទី៥.ឈ្មោះ ដានី ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរជាងភ្លើង ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

មន្ត្រីអាវុធហត្ថបន្តទៀតថា  ជនសង្ស័យ ទី៦.ឈ្មោះ ពៅ បរមី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរទាហ៊ាន ទីលំនៅភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប. ទី៧.ឈ្មោះ មុន ប៊ុនវិន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមគ្គុទេស ទេចរណ៍ ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប, ទី៨ .ឈ្មោះ ជាតិ សីលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប, ទី៩.ឈ្មោះ អិន សភា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ៊ុតសក់ ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប និងទី១០.ឈ្មោះ មិត្ត ដង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរអ៊ុតសក់ ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប។

ប្រភពដដែល បានបន្ថែមថា ជនសង្ស័យទី១១.ឈ្មោះ គាំ ឡិម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិក្រសាំងរលើង សង្កាត់សាលាដង្គំ ក្រុងសៀមរាប, ទី១២.ឈ្មោះ ឃឹម ថូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប, ទី១៣.ឈ្មោះ  រ៉ម ផារ៉េត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប, ទី១៤.ឈ្មោះ អ៊ុក ប៊ុនហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបនិងទី១៥.ឈ្មោះ ជិន តុលា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ដោយឡែកជនសង្ស័យ ទី១៦.ឈ្មោះ ម៉ី ចាន់វុធ ភេទប្រុសអាយុ ២៣ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិក្រសាំរលើង សង្កាត់សាលាកំរើក ក្រុងសៀមរាប, ទី១៧.ឈ្មោះ សុខ កង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជួសជុលម៉ូតូ ទីលំនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុមសៀមរាប, ទី១៨.ឈ្មោះ នី ស៊ីឌី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរអ្នករត់ធុកៗ ទីលំនៅភូមិស្វាយដង្គំ សង្កាត់សាយដង្គំ ក្រុងសៀមរាប, ទី១៩.ឈ្មោះ ទូច វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរត់ម៉ូតូឌុប ទីលំនៅភូមិសាលាកន្លែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប, ទី២០.ឈ្មោះ ផុន សុវណ្ណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប,ទី២១.ឈ្មោះជាង សំណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងក្រឡឹង ទីលំនៅភូមិគោកស្រុក ឃុំពួក ខេត្តសៀមរាប,ទី២២.ឈ្មោះ បេង កុងសូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលិសស្រុកពួក ទីលំនៅភូមិគោកថ្មី ឃុំពួក សង្កាត់ស្លក្រាម ក្រុងសៀមរាប, ទី២៣.ឈ្មោះ មាស រ៉ាដា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមគ្គុទេសទេសចរណ៍ ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប, ទី២៤.ឈ្មោះ គង់ ឆេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិត្រៀក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងទី២៥.ឈ្មោះ អ៊ុក ណាវ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរត់ធុកៗ ទីលំនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ក្នុងវត្ថុតាងដកហូតបាន រួមមាន ម្ស៉ៅក្រាមពណ៍សថ្លា ម៉ាទឹកកកចំនួន ១២កញ្ចប់ =៥,៨៦ក្រាម ម៉ូតូ០៦គ្រឿង ទូរស័ព្ទ ៣១គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ និងជក់គ្រឿងញៀនមួយចំនួនទៀត ហើយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូង ដើម្បីដោះស្រាយ តាមវិធានការច្បាប់៕

មនុស្ស ២៦នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធ ករណីគ្រឿងញៀន នៅសៀមរាប

មនុស្ស ២៦នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធ ករណីគ្រឿងញៀន នៅសៀមរាប

មនុស្ស ២៦នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធ ករណីគ្រឿងញៀន នៅសៀមរាប

មនុស្ស ២៦នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធ ករណីគ្រឿងញៀន នៅសៀមរាប

មនុស្ស ២៦នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធ ករណីគ្រឿងញៀន នៅសៀមរាប

មនុស្ស ២៦នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធ ករណីគ្រឿងញៀន នៅសៀមរាប