សម្តេចហេង សំរិន អភិវឌ្ឍ តំបន់ព្រំដែន ខេត្តត្បូងឃ្មុំ ជាប់ព្រំប្រទល់ វៀតណាម

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ លើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាព្រំដែនជាប់ជាមួយប្រទេសវៀតណាម ។

សម្តេចបានធ្វើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាសាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក ពិសេសការសាងសង់ ផ្ទះ ចែកជូនប្រជាពលរដ្ឋ ដើម្បីប្រែក្លាយបន្ទាត់ ព្រំដែននៅទីនោះ ក្លាយជាតំបន់អភិវឌ្ឍន៍ ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពសមរម្យ។

លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ ឲ្យដឹងថា មកដល់ពេលនេះ សម្តេច ហេង សំរិន បានសាងសង់ផ្ទះចំនួន១៨៨ខ្នង ជូនប្រជាពលរដ្ឋនៅក្នុងភូមិថ្លុកត្រាច និងកំពុងសាងសង់ បន្តបន្ទាប់ទៀត។

លោកគូសបញ្ជាក់ថា ផ្ទះរបស់ សម្តេច ហេង សំរិន បានសាងសង់ និងចែកជូនប្រជាពលរដ្ឋនៅក្នុងភូមិថ្លុកត្រាចនេះ ចំនួនបី លើកមកហើយ។លើកទី១ សម្តេចបានចែក ជូនប្រជាពលរដ្ឋនូវផ្ទះចំនួន៧៩ខ្នង។ លើកទី២បានចំនួន ១៦ខ្នង និងទី៣ បានចំនួន១០ខ្នង។លោក ថា សម្តេចហេង សំរិន  គ្រោងចែកជូនផ្ទះដល់ប្រជាពលរដ្ឋ ជាលើកទី៤ នៅខែកុម្ភៈ ខាងមុខ។

ក្នុងដំណើរចុះពិនិត្យការអភិវឌ្ឍ នៅឃុំកក់ ស្រុកពញាក្រែក ដែលជាស្រុកកំណើតផ្ទាល់របស់សម្តេចផងនោះ សម្តេច ហេង សំរិន បានជំរុញក្រុមការងារទំាងអស់ ត្រូវសិក្សាស្វែងយល់ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ឲ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំដោះស្រាយ រាល់ការ លំបាករបស់ពលរដ្ឋ ហើយត្រូវរាយការណ៍ជូនសម្តេច ជាបន្ទាន់នូវសំណូមពរ និងផលលំបាក់របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍ សម្តេច ហេង សំរិន ភូមិអន្លង់ជ្រៃនិងថ្លុកត្រាច ក្នុងឃុំកក់ ស្រុកពញាក្រែក មានចម្ងាយពីភ្នំពេញ ប្រមាណ ១៣១គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៨ ៕

សម្តេចហេង សំរិន អភិវឌ្ឍ តំបន់ព្រំដែន ខេត្តត្បូងឃ្មុំ ជាប់ព្រំប្រទល់ វៀតណាម

សម្តេចហេង សំរិន អភិវឌ្ឍ តំបន់ព្រំដែន ខេត្តត្បូងឃ្មុំ ជាប់ព្រំប្រទល់ វៀតណាម

សម្តេចហេង សំរិន អភិវឌ្ឍ តំបន់ព្រំដែន ខេត្តត្បូងឃ្មុំ ជាប់ព្រំប្រទល់ វៀតណាម