ចិន ចំណាយប្រាក់ ជាង២ពាន់ លានដុល្លារ ដើម្បីបោស សម្អាតខ្យល់កខ្វក់

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិន បានចុះផ្សាយនៅរាត្រីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ថា អាជ្ញាធរបរិស្ថាននៅក្នុងប្រទេសចិនបានប្រកាស នៅថ្ងៃអាទិត្យថា រដ្ឋាភិបាលចិន នឹងចំណាយថវិកាប្រមាណ១៦,៥ពាន់លានយ័ន ស្មើនឹង២,៥៧ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ដើម្បីបោសសម្អាត ខ្យល់កខ្វក់ នេះជាការធ្វើ ឲ្យប្រសើរឡើង នៅក្នុងឆ្នាំ២០១៦នេះ ។

ទឹកប្រាក់ដែលត្រូវយកមក ប្រើប្រាស់ក្នុងការបោសសម្អាត ខ្យល់កខ្វក់នៅក្នុងទីក្រុង ដើម្បីកាត់បន្ថយការប្រើប្រាស់ឧស្ម័ន និងលុបបំបាត់ក្លិន អាក្រក់នៅក្នុងរថយន្ត ទាំងឡាយ ។

ការិយាល័យអភិរក្ស បរិស្ថានក្រុងប៉េកាំង បានបញ្ចេញតួលេខស្ថិតិ មួយឲ្យដឹងថា គិតជាមធ្យមនៃដង់ស៊ីតេខ្យលអាក្រក់មាន២,៥PM  ដែលនេះជាខ្នាតមួយដែលវាស់ ឃើញទំហំតូចជាង២,៥មីក្រុង នៃខ្នាតភាគល្អិត ។ ក្នុងឆ្នាំ២០១៥ ភាគរយនៃខ្យល់កខ្វក់ បានធ្លាក់ចុះនៅត្រឹម ៦,២ភាគរយ ។

ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលប៉េកាំង បានទម្លាក់កម្រិតភាគរយនៃខ្យល់ កខ្វក់ឲ្យនៅត្រឹម៥ភាគរយ ដោយកម្រិតមធ្យមនៅ ក្នុងឆ្នាំ២០១៦នេះ គឺមាន២,៥PM      ប៉ុណ្ណោះ៕